បច្ចេកវិទ្យា

ទូរស័ព្ទ iPhone 13 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមរិក កំពុងបង្ហញ ឥទ្ធិលពល លើទីផ្សារស្មាតហ្វូន 5G

ចិន ៖ យោងតាមអ្នកជំនាញ ឧស្សាហកម្មបាននិយាយថា ទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ របស់ប្រទេសចិន ត្រូវបានគេកំណត់ថា នឹងបង្ហាញពីការប្រកួតប្រជែង កាន់តែខ្លាំងឡើង ជាមួយនឹងការមកដល់ នៃទូរស័ព្ទ iPhone 13 ស៊េរីថ្មីអាចប្រើជាមួយ 5G ពីក្រុមហ៊ុន Apple Inc យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ពួកគេបាននិយាយថា ម៉ាក ក្នុងស្រុកដូចជា Xiaomi, Oppo និង Vivo កំពុងប្តេជ្ញាបង្ហាញ ម៉ូដែលស្មាតហ្វូន 5G ដែលមានលក្ខណៈពិសេស បន្ថែមទៀតដើម្បីទាក់ទាញ អ្នកប្រើប្រាស់ចិន ។ Apple បានបង្ហាញស៊េរីទូរស័ព្ទ iPhone 13 ថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ នៅសហរដ្ឋអាមេរិក ។ តម្លៃប្រកួតប្រជែង សមត្ថភាពផ្ទុកធំជាងមុន និងអត្រាធ្វើឲ្យអេក្រង់ខ្ពស់ សម្គាល់ម៉ូដែលថ្មី ។

លោក Wang Xi ប្រធានផ្នែកស្រាវជ្រាវទីផ្សារ ពិគ្រោះយោបល់ទីផ្សារអន្តរជាតិ IDC បាននិយាយថាតម្លៃ ស្មាតហ្វូនទំនើបៗបំពាក់ ដោយប្រព័ន្ធប្រតិបត្តិការ Android បានបន្តកើនឡើង នៅត្រីមាសចុងក្រោយនេះ ដូច្នេះការ ដាក់បង្ហាញទូរស័ព្ទ iPhone ថ្មីត្រូវបានគេរំពឹងថា នឹងជួយឲ្យក្រុមហ៊ុន Apple ពង្រីកចំណែករបស់ខ្លួនបន្ថែមទៀត នៅលើទីផ្សារទូរស័ព្ទលំដាប់ ខ្ពស់ក្នុងស្រុក ។

យោងតាមលោក Wang ថា តម្លៃរបស់ទូរស័ព្ទ iPhone 13 មានទំហំផ្ទុក ១២៨ ជីហ្គាបៃ គឺប្រហែល ៨០០ យ័ន (១២៤ ដុល្លារ) ទាបជាងទូរស័ព្ទ iPhone 12 អាចបណ្តាលឲ្យអ្នកប្រើប្រាស់ បច្ចេកវិទ្យាមួយចំនួន ដែលមិនទាន់បានប្តូរស្មាតហ្វូន ដោយសារកង្វះថវិកា។ ដើម្បីធ្វើឲ្យប្រសើរឡើង ទៅទូរស័ព្ទ iPhone ថ្មី ។

លោក Zhang Mengmeng អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint Research ដែលជាអ្នកផ្តល់ការស្រាវជ្រាវ ទីផ្សារបាននិយាយថា ក្រុមហ៊ុនក្នុងស្រុក ដូចជា Xiaomi, Vivo, Oppo និង Honor កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលទៅក្នុងផ្នែកស្មាតហ្វូន លំដាប់ខ្ពស់ដែលនឹងធ្វើឲ្យការ ប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈអាជីវកម្មស្មាតហ្វូនរបស់ Huawei ត្រូវបានរារាំងដោយការរឹតត្បិត របស់រដ្ឋាភិបាលអាមេរិក ៕ ដោយ៖លី ភីលីព

Most Popular

To Top