កីឡា

Ake សារភាពថាឪពុក របស់គាត់បានបាត់បង់ជីវិត ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពី គ្រាប់ដំបូងនៅ UCL

កីឡាករខ្សែការពារហូឡង់ Nathan Ake តារាឆ្នើមរបស់មេឃខៀវ Man City ដែលទីបំផុតគឺអាចបង្ហាញខ្លួនជាលើកដំបូង នៅក្នុងពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុបតាមក្តីស្រម៉ៃនោះប៉ុន្តែ បែរជាបានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ ក្នុងជីវិតទៅវិញ។

Ake បានសារភាពទាំងសោកសៅថា ឪពុករបស់គាត់ពិតជាបានបាត់បង់ជីវិត មែននៅក្រោយតែប៉ុន្មាននាទី ប៉ុណ្ណោះបន្ទាប់ពីគាត់បានបង្ហាញខ្លួនក្នុងការប្រកួត UCL ជាលើកដំបូងនិងតែតបញ្ចូលទីគ្រាប់ដំបូង ក្នុងជីវិតរបស់គាត់ផងនៅព្រឹត្តការណ៍នេះ។

កាលពីពាក់កណ្តាលសប្តាហ៍ កន្លងមក Man City បានយកឈ្នះលើ RB Leipzig ក្នុងលទ្ធផល៦ទល់នឹង ៣ដែលក្នុងនោះ Ake ក៏ជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់ ផងដែរ។

Ake វ័យ២៦ឆ្នាំរូបនេះបាននិយាយថាប៉ុន្មានសប្តាហ៍ ចុងក្រោយនេះគឺជារឿងដ៏លំបាកសម្រាប់ ជីវិតរបស់គាត់ដោយសារតែឪពុកបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យ ក៏បានបញ្ជាក់ដែរថា គឺមិនមានលទ្ធភាព ក្នុងការព្យាបាលឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top