សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថាកម្លាំងប៉ូលីសសិង្ហបុរី ហៅកាត់ថា (SPF) បាននិយាយឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកានេះថា អ្នកបោកប្រាស់ដែលប្រើគណនីហ្វេសប៊ុក (Facebook) ដែលត្រូវបានគេលួច ឬលួចបន្លំបាន បោកប្រាស់ជនរងគ្រោះយ៉ាងហោចណាស់មានទឹកប្រាក់ចំនួន១,២លានដុល្លារនៅឆ្នាំនេះ ។
យ៉ាងហោចណាស់របាយការណ៍ចំនួន៤៥ ដែលបានបង្ហាញអំពីការក្លែងបន្លំក្លែងហ្វេសប៊ុកទាំងនេះត្រូវបានធ្វើឡើងនៅចន្លោះខែមករា និងខែកញ្ញាឆ្នាំ ២០១៩នេះ ។
ជនរងគ្រោះនៃការឆបោកបែបនេះច្រើនតែជាមនុស្សវ័យចំណាស់ដែលមានអាយុ៦០ឆ្នាំឡើងទៅ“ ទំនងជាដោយសារតែពួកគេមិនបានដឹងថា គណនីហ្វេសប៊ុក អាចត្រូវបានគេលួចចូល ឬលួច” ហើយ“ ពួកគេមានទំនោរទុកចិត្តយ៉ាងខ្លាំង” ។
សូមបញ្ជាក់ថា អ្នកបោកប្រាស់នឹងទាក់ទងជនរងគ្រោះរបស់ពួកគេដោយប្រើគណនីហ្វេសប៊ុកដែលជាកម្មសិទ្ធិរបស់មិត្តភក្តិ ឬសមាជិកគ្រួសារ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមរា