ក្លឹបយក្សអេស្បាញ Barcelona ក្រោយបានបន្តបាត់បង់ខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមករដូវកាលនេះហាក់ដូចជាមិនទទួលបានភាពជោគជ័យ នៅឡើយចំពោះតំបន់ប្រយុទ្ធជាពិសេសចុងក្រោយនេះចាញ់ Bayern Munich នៅក្នុងទឹកដីខ្លួនឯងទាំងដែលមិនមានគ្រាប់បាល់ បញ្ចូលទីសូម្បីបាល់ចំគោលដៅទៀតផង។
បញ្ហាតំបន់ប្រយុទ្ធនឹងក្លាយ ទៅជាការដោះស្រាយចំបងរបស់ក្លឹបនៅក្នុងរដូវកាលដោះដូរ ខាងមុខជាពិសេសខែមករានេះដែលក្នុងនោះគេជឿជាក់ថា ក្លឹបបានសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់ របស់អង់គ្លេសដើម្បីជួយក្លឹបនៅពាក់កណ្តាលរដូវកាលនេះ។
The Goal ជឿជាក់ថា Raheem Sterling គឺបានក្លាយទៅជាកីឡាករគោលដៅ របស់ក្លឹបសម្រាប់ការទិញលក់កីឡាករនៅខែមករានេះ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះខណៈដែលក្លឹបមានវត្តមានរបស់ Sergio Aguero ទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី