សិល្បៈ និង កម្សាន្ត

ប្រទះឃើញ Natalie Tong ដើរផ្សារជាមួយបុរសវ័យ ប្អូន៦ឆ្នាំ ដែលល្បីថាជាគូស្នេហ៍

ហុងកុង៖ តារាសម្តែងឆ្នើម Natalie Tong ត្រូវប្រទះឃើញបណ្តើរគ្នា ជាមួយបុរសម្នាក់ដែលល្បីថាជាគូស្នេហ៍។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះថាតារាសម្តែងវ័យ៣៨ ឆ្នាំ Natalie Tong ត្រូវប្រទះឃើញដើរផ្សារ ទិញអីវ៉ាន់ជាមួយកំលោះសង្ហារ ដែលមិនមែនជាតារាឈ្មោះ Samuel Chan ក្រោយល្បីថាអ្នកទាំងពីរ ទាក់ទងគ្នាតាំងពី ២ ឆ្នាំមុន បន្ទាប់ពី Natalie បែកគ្នាជាមួយមិត្តប្រុសយូរឆ្នាំតារា សម្តែង Tony Hung ។ ក្រោយបណ្តើរគ្នាអីវ៉ានដូចប្តី ប្រពន្ធបែបនេះ អ្នកគាំទ្រមួយចំនួនលើកឡើងថា ពេលនេះពួកគេកំពុងរស់នៅក្នុងផ្ទះតែមួយ ។

ប្រភពពីមិត្តភក្តិជាតារាសម្តែងដូចគ្នា បានបង្ហើបថា Samuel មានអាយុប្អូន Natalie ៦ ឆ្នាំហើយនាងចង់រៀបការ ឆាប់ៗ តែពេលខ្លះនៅនាងមានអារម្មណ៍ អៀនខ្មាស់មិនទាន់ចង់បង្ហាញជាសាធារណៈ ទោះទាក់ទងគ្នាជាង២ ឆ្នាំហើយក្តី ៕

Most Popular

To Top