លោកស្រី Dolores Aveiro ដែលត្រូវជាម្តាយ របស់កំពូលកីឡាករ CR7 នៅសប្តាហ៍នេះបានធ្វើការសន្យា ទៅកាន់ក្លឹប Sporting CP ថានឹងចង់ឃើញ កូនរបស់គាត់ CR7 ឬចៅរបស់គាត់ Cristianinho ឬ Cristiano Jr. លេងនៅទីនោះម្តងទៀត មុនពេលគាត់ស្លាប់ទៅ។
លោកស្រី គឺជាអ្នកគាំទ្រដ៏ស្មោះស្ម៏គ្រ ជាមួយនឹងក្លឹប Sporting CP ហើយលោកស្រី បានអះអាងថា CR7 នឹងសាកល្បងចរចា ជាមួយនឹង Sporting CP នៅពេលដែល កុងត្រាជាមួយនឹង Man UTD ត្រូវបានបញ្ចប់ហើយប្រសិនបើ មិនអាចទទួល បានជោគជ័យទេនោះ គាត់សង្ឃឹមថាចៅ របស់គាត់ឬសមាជិកណាម្នាក់ ក្នុងគ្រួសារ របស់គាត់បាន ពាក់ឈុតឯកសណ្ឋាន ពណ៍ខៀវ នេះម្តងទៀត។
លោកស្រីបានបន្តថា ប្រសិនបើ CR7 មិនអាចទេនោះ Cristianinho 11 គឺជាមនុស្សដែលអាចបំពេញក្តីសុបិន្ត របស់គាត់ ហើយលោកស្រីជឿជាក់ថា ចៅរបស់គាត់ពេលនេះ មានសមត្ថភាពខ្លាំង ជាងឪពុក ខ្លាំងធៀបទៅនឹង ពេលវេលានិងអាយុកាល ដូចគ្នាកាលពីច្រើនឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី