កីឡា

​ម្ដាយ​ Ronaldo ៖​ខ្ញុំ​ចង់​ឃើញ​អ្នក​ទៅ​លេង ​នៅ Sporting មុន​ពេល​ខ្ញុំ…

​លោក​ស្រី​ Dolores Aveiro ​ដែល​ត្រូវ​ជា​ម្ដាយ​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចង់​ឃើញ​កូន​ប្រុស​ត្រលប់​ទៅ​លេង​នៅ​ក្លឹប Sporting ​វិញ ​នៅ​ពេល​ខាង​មុខ​នេះ​។

Ronaldo ​ជា​កីឡាករ​ដុះដាល​ចេញ​ពី​ក្លឹប Sporting ​មក ​មុន​ពេល​ចូល​រួម​ជាមួយ Man Utd ​ហើយ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​។ ​ដំណើរ​អាជីព​របស់ cr7 ​អាច​និយាយ​បាន​ថា​ជិត​ដល់​ពេល​បញ្ចប់​ហើយ ក្រោយ​ពី​វ័យ​៣៦​ឆ្នាំ​រូបគេ​បាន​ត្រលប់​មក​លេង​នៅ​ក្លឹប​បិសាច​ក្រហម Manchester United។ ខណៈ​ដែល​គេ​ក៏​រំពឹង​បន្ថែម​ទៀត​ថា ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បើ​បាន​ទៅ​ចូល​និវត្តន៏​នៅ​ក្លឹប Sporting ​ទៀត​កាន់​តែ​ល្អ​ប្រសើរ​ហើយ ព្រោះ​ដុះ​ចេញ​ពី​កន្លែង​ណា ​ទៅ​បញ្ចប់​នៅ​ទី​នោះ​វិញ។

​ជាមួយ​គ្នា​នេះ​ដែរ ​លោក​ស្រី Dolores Aveiro ​ដែល​ជា​ម្ដាយ Ronaldo ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​រឿង​នេះ​ដែរ​ថា​៖ “ខ្ញុំ​បាន​ប្រាប់​គាត់​រួច​ទៅ​ហើយ។ កូន​ប្រុស ​មុន​ពេល​ខ្ញុំ​ស្លាប់ ​ខ្ញុំ​ចង់​ឃើញ​អ្នក​ត្រលប់​ទៅ​លេង​នៅ Sporting| ​វិញ”។ ខណៈ​ដែល​កូន​ប្រុស Ronaldo ​ក៏​បាន​តប​ទៅ​វិញ​ដែរ ​ថា​នឹង​បាន​ដឹង​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ៕

ប្រភព៖http://sabay

Most Popular

To Top