កីឡា

គ្រូបង្វឹក៣រូបជាមុខសញ្ញាបន្ទាប់ ដែលត្រូវក្លឹបសម្រេចចិត្តបណ្តេញចេញ

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះបានឲ្យដឹងថាមកដល់ពេលនេះមានក្លឹបចំនួន៣ដែលកំពុងទទួលបានលទ្ធផលយ៉ាប់យ៉ឺនជាងគេគិតមកត្រឹមសប្តាហ៍នេះនោះមានដូចជាArsenal, EvertonនិងWest Hamហើយជាពិសេសសំពាធបានបន្តកើតឡើងចំពោះគ្រូបង្វឹកទាំង៣រូបផងដែរ។

ក្រោយហេតុការណ៍បណ្តេញចេញលោកPochettinoមានកើតចេញជាព័ត៌មានចចាមអារ៉ាមជាច្រើនផងដែរអំពីការបណ្តេញចេញគ្រូបង្វឹកទាំង៣នាក់នេះដែលមានដូចជាលោកUnai Emeryគ្រូArsenalលោកSilvaគ្រូបង្វឹករបស់ក្លឹបEvertonនិងលោកPellegriniគ្រូបង្វឹករបស់ក្លឹបWest Ham។

តែបុគ្គលម្នាក់ដែលត្រូវបានគេមើលឃើញថាកំពុងទទួលរងសំពាធខ្លាំងជាងគេនោះគឺលោកEmeryដែលកំពុងដឹកនាំក្លឹបធ្លាក់ទំរង់លេងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះហើយភ្លាមៗក៏មានលេចឬព័ត៌មាននៃការពិចារណាបេក្ខភាពលោកPochettinoត្រឡប់មកការងារវិញភ្លាមផងដែរជំនួសលោកEmeryរូបនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top