លោក Zinedine Zidane បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង១៩នាក់ដើម្បីត្រៀមស្វាគមន៍ Paris Saint-Germain នៅកីឡដ្ឋាន Santiago Bernabeu រាត្រីនេះម៉ោង៣:០០នាទីរំលងអាធ្រាត្រ ពាន Champions League។
អ្នកចាត់ការសញ្ជាតិបារាំងសម្រេចដាក់កីឡាករដដែល ដែលបានយកឈ្នះ Real Sociedad ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។ កីឡាករ Vinicius ,Brahim Diaz, Alvaro Odriozola និង Mariano Diaz មិនត្រូវបានលោក Zidane កោះហៅទេ។ ខណៈ James Rodriguez, Nacho, Marco Asensio និងLucas Vazquez មានបញ្ហារបួស។ កាលពីជើងទីមួយ Real បានចាញ់ PSG ៣-០។
ខាងក្រោមជាកីឡាករទាំង១៩នាក់ដែល Zinedine Zidane ជ្រើសរើស៖
អ្នកចាំទី: Thibaut Courtois, Alphonse Areola, Diego Altube.
ខ្សែការពារ: Dani Carvajal, Eder Militao, Sergio Ramos, Raphael Varane, Marcelo, Ferland Mendy.
ខ្សែបម្រើ: Toni Kroos, Luka Modric, Casemiro, Fede Valverde, Isco.
ខ្សែប្រយុទ្ធ: Eden Hazard, Karim Benzema, Gareth Bale, Luka Jovic, Rodrygo.
ប្រភព៖Sabay