ផ្សេងៗ

រូបថតប៉ុន្មាន សន្លឹករបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី កំពុងរងនូវការរិះគន់ពីមហាជនថា ដូចថត ឈុតអាសអាភាស

ភ្នំពេញ៖ អ្នកនាង គង់​ ចាន់ស្រីមុំ និងប្ដីគឺលោក គឹម សីហា​ បានរងនូវពាក្យរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម ក្រោយពីបានបង្ហោះរូបថតដំណើរកម្សាន្តមួយដែលមើលទៅស្រដៀងនឹងឈុតស្រើបស្រាល នៅក្នុងភាពយន្ត​បរទេស ។

ជាការពិតណាស់ គេសម្គាល់ឃើញថា តារាសម្ដែង និងជាពិធីការិនី គង់​ ចាន់ស្រីមុំ និងស្វាមីរបស់នាង តែងតែបង្ហាញស្ទីលប្លែកៗ ថតរូបទាមទារចំណាប់អារម្មណ៍តាមរយៈបណ្ដាញសង្គម ដែលកន្លងមកមានទស្សនិកជនជាច្រើនពោលសរសើរថា ប្ដីប្រពន្ធមួយគូនេះស្រស់ស្អាត និងសមគ្នាយ៉ាងខ្លាំង ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពោលគឺក្រោយពីបានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅក្នុងដំណើរកម្សាន្តទៅកាន់ទីតាំងទឹកធ្លាក់មួយកន្លែងក្នុងស្រុក អ្នកនាង គង់​ ចាន់ស្រីមុំ និងលោក គឹម សីហា​ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គម ដោយលើកឡើងថា កាយវិការរបស់ប្ដីប្រពន្ធមួយគូរនេះហាក់បង្ហាញពីភាពសិចស៊ី និងស្រើបស្រាល ដែលជាគំរូមិនល្អដល់ក្មេងៗ ។ ហើយខ្លះទៀតក៏រិះគន់ថា ជាសកម្មភាពបង្ហាញពីចំណង់កាមតណ្ហាទៀតផង ។

ទន្ទឹមនឹងការរិះគន់យ៉ាងចាស់ដៃនេះផងដែរ ក៏មានមនុស្ស​មួយចំនួនបានចូលរួមបញ្ចេញមតិការពារ គង់​ ចាន់ស្រីមុំ និងលោក គឹម សីហា ថា សកម្មភាពដែលមហាជនភាគច្រើនកំពុងគិតថា ជាសកម្មភាពមិនសមរម្យនេះ គឺមិនសមហេតុផលឡើង​ ព្រោះតារាបរទេសជាច្រើនក៏គេថតបែបនេះដែរ ហើយ ហើយណាមួយពួកគាត់ក៏ជាប្ដីប្រពន្ធនឹងគ្នាទៀត មិនមានទាស់អ្វីឡើយ ។

គួរឱ្យដឹងថា ទោះជាមានមតិរិះគន់ជាច្រើនយ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏ដូចជាស្វាមីរបស់នាង គឺលោក គឹម សីហា ពុំបានបញ្ចេញប្រតិកម្ម តបតអ្វីឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top