ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក ជាងពាក់កណ្ដាល គ្មានជំនឿចិត្ដលើ រដ្ឋាភិបាល ចំពោះបញ្ហាជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានរាយការណ៍ នាពេលថ្មីៗនេះថា ពលរដ្ឋអាមេរិកភាគច្រើន ស្ទើរតែមិនជឿទុកចិត្ត លើរដ្ឋាភិបាល និងប្រធានាធិបតី របស់ពួកគេ ទាក់ទងនឹងភាពត្រឹមត្រូវ នៃព័ត៌មានអំពីជំងឺកូវីដ-១៩ ។

ពលរដ្ឋអាមេរិកប្រមាណ ៥៣ ភាគរយ គ្មានការជឿទុកចិត្តលើរដ្ឋាភិបាល និងប្រធានាធិបតី របស់ពួកគេឡើយ ឬមានតែ ៤៥ ភាគរយប៉ុណ្ណោះ ដែលនៅតែបន្តជឿជាក់លើ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន លើបញ្ហាមេរោគឆ្លងកូវីដ-១៩។

ការជឿជាក់ជាសាធារណៈលើសមត្ថភាពរបស់ប្រធានាធិបតី អាមេរិក ក្នុងការផ្តល់ព័ត៌មាន ត្រឹមត្រូវអំពីមេរោគឆ្លង បានធ្លាក់ចុះចាប់តាំងពីខែមករា បន្ទាប់ពីការចូលកាន់តំណែង របស់លោក បៃដិន នេះបើយោងតាមការស្ទង់មតិ ។

អត្ថបទនេះបានឲ្យដឹងថា“ ការខ្វះការជឿទុកចិត្តនេះហួសពីលោក បៃដិន និងដល់រដ្ឋាភិបាល សហព័ន្ធទាំងមូល ដោយមានតែ ៤៩ ភាគរយប៉ុណ្ណោះលើកឡើងថា ពួកគេជឿជាក់លើរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មាន ត្រឹមត្រូវអំពីជំងឺកូវីដ-១៩”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top