ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី រិះគន់អាមេរិក និងទារប្រាក់សម្រាប់ យន្តហោះចម្បាំង F-35 វិញ

បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ លោក បៃដិន មួយរូប ពីបទគាំទ្រអំពើភេរវកម្ម និងទាមទារឲ្យអាមេរិក ប្រគល់ប្រាក់១,៤ពាន់លានដុល្លារវិញ សម្រាប់ការដកតួកគី ចេញពីកម្មវិធីយន្តហោះចម្បាំង បំបាំងកាយ F-35។

ភាពវៃឆ្លាតនិងសហប្រតិបត្តិការ យ៉ាងជ្រាលជ្រៅរបស់លោក Erdoğan ជាមួយប្រទេសរុស្ស៊ី កំពុងតែបញ្ជូនចំណងមិត្តភាព ដ៏សំខាន់របស់អាមេរិក ទៅក្នុងទិសដៅខុស ដោយផ្តល់ឱកាសឲ្យមាន គោលនយោបាយមួយផ្សេងទៀត បង្កការឈឺក្បាល ដល់លោកប្រធានាធិបតី ចូ បៃដិន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលធ្វើដំណើរត្រឡប់ពីទីក្រុង Sochi ប្រទេសរុស្ស៊ី លោក Erdoğan បានថ្កោលទោសលោក Brett McGurk មន្ត្រីសម្របសម្រួលសេតវិមាន ទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និងជាអតីតប្រេសិតប្រឆំាង ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅក្នុងប្រទេសស៊ីរី ដែលតួកគីចាត់ទុកថា ជាការគម្រាមកំហែងកំពូលមួយ ចំពោះសន្តិសុខជាតិ។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីតួកគីនេះរូបនេះ បាននិយាយដូច្នេះថា “យើងបានបង់ប្រាក់ ១,៤ពាន់លានដុល្លារ អ្វីនឹងបានពី (ប្រាក់) នោះ? យើងមិនមែនទទួលបានប្រាក់នេះមក ដោយងាយនោះទេ។ ពួកគេនឹងឲ្យយន្តហោះយើងមកយើង ឬក៏ពួកគេនឹងផ្តល់ប្រាក់ឲ្យយើង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top