អ្នកគាំទ្រ ក្រុមតាលីបង់ និងមន្រ្តីជាន់ខ្ពស់ បានប្រមូលផ្តុំគ្នាជួបជុំលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូង ដើម្បីធ្វើការបួងសួង នៅក្នុងវិហារឥស្លាមមួយកន្លែង នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានរំខានដោយសារមានការបំផ្ទុះគ្រាប់បែក សំដៅទៅលើអ្នកកំពុងបួងសួង។ ហេតុការណ៍នេះបានកើតឡើងនៅជិតវិហារ ឥស្លាមមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ការបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងកាប៊ុល បណ្តាលឱ្យមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត និង ១១នាក់ផ្សេងទៀតរងរបួស។ បើតាមការថ្លែងពីមន្រ្តីក្រុមតាលីបង់ ពួកគេបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
គិតមកទល់ពេលនេះ ក្រុមតាលីបង់ ដែលបានវាយដណ្តើមកាន់កាប់ទីក្រុងកាប៊ុល និងបានបង្កើតរដ្ឋាភិបាលថ្មី នៅមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់ប្រទេសនានា នៅលើពិភពលោកនៅឡើយទេ៕http://ប្រភព៖sabay