Event

មនុស្សគិតមិនដូចទេវតាគិត! អ្នកលក់ WURKZ មួយកន្លែងសាកម្តង តែមួយកំប៉ុង បាន៤០លានរៀលតែម្តង

មនុស្សគិតមិនដូចទេវតាគិតមែន អ្នកស្រី ជួន អេង អ្នកលក់ឥវ៉ាន់ចាបហួយ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានគាស់កំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ លើកដំបូង​ ក្នុងគោលបំណងភ្លក់រសជាតិ ក្រោយមានការនិយមទិញ ពីអ្នកភូមិនៅតូបរបស់ខ្លួន ជារៀងរាល់ថ្ងៃ ស្រាប់តែត្រូវរង្វាន់​ ៤០លានរៀល។

អ្នកស្រីថា៖ «អ្នកជិតខាងខ្ញុំគេចូលចិត្តផឹក​​ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ណាស់ ដល់តែឮគេល្បីអ៊ីចឹង ខ្ញុំនឹកចង់ភ្លក់ដែរ គិតថាត្រឹមមួយកំប៉ុង វាមិនក្រជាងនេះទេ។ មានឯណាខ្ញុំផឹកហើយអត់ខាតទេ ពីក្រទៅជាមាន ខ្ញុំមិនដែលរំពឹងសោះថា ខ្លួនឯងអាចមានថ្ងៃនេះ»។

អាជីវកររូបនេះបានបន្តថា នឹងយកលុយ​ ៤០លានរៀល បានមកដោយឥតព្រាងទុកនេះ ទៅរៀបចំគម្រោង អនាគតកូនស្រីពៅ ឱ្យរៀនបានខ្ពង់ខ្ពស់ ។

អ្នកស្រីបន្ថែមថា៖ «កូនរបស់ខ្ញុំនឹងមានអនាគតល្អ ដោយសារប្រាក់នេះ ត្បិតទ្រព្យចំណេះវិជ្ជា ជាទ្រព្យចាយយ៉ាងណា​ ក៏មិនអស់ដែរ»៕

Most Popular

To Top