ន័រស៍៖ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាង បង្ហាញថា អ្នកមកទស្សនាដំបូងនៅ Azores ជានាវិកជនជាតិន័រស៍ ដែលបានមកដល់ ៧០០ ឆ្នាំមុនជនជាតិ ព័រទុយហ្កាល់ អ្នកណាស្មានថា បានរកឃើញខ្សែកោះភ្នំភ្លើង អាត្លង់ទិកខាងជើង នៅសតវត្សទី ១៥ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការវិភាគលើស្រទាប់ដីល្បាប់ ក្នុងបឹងផ្សេងៗនៅប្រជុំកោះ ក្រុមអន្ដរជាតិមួយបានរកឃើញដាន នៃសមាសធាតុលាមកពីសត្វពាហនៈ ដែលមិនមែនជាជនជាតិដើមដូចជាគោ ឬចៀមមានអាយុកាលចន្លោះពី ៧០០ ទៅ ៨៥០ មុនគ.ស។
ពួកគេក៏បានរកឃើញការកើនឡើង នៃភាគល្អិតធ្យូងអាចបង្ហាញពីអ្នករុករក ឬពួកអាណានិគមកំពុងដុតភ្លើងធំ និងការធ្លាក់ចុះនៃលម្អងដើមឈើ ដើមកំណើតដែលបង្ហាញថា មាននរណាម្នាក់បានដុតបំផ្លាញ ផ្នែកខ្លះនៃព្រៃដើម្បីផ្តល់ដីស៊ីស្មៅ។
ការស្រាវជ្រាវថ្មីនេះ ប្រឆាំងនឹងជំនឿដែលមានជាយូរមកហើយថា នាវិកជនជាតិព័រទុយហ្កាល់ នៅសតវត្សរ៍ទី ១៥ គឺជាមនុស្សដំបូងគេ បានមកដល់ Azores មានចម្ងាយ១៤៤៨គីឡូម៉ែត្រ ពីឆ្នេរសមុទ្រព័រទុយហ្កាល់។ សហអ្នកស្រាវជ្រាវ Santiago Giralt អ្នកវិទ្យាសាស្ត្រនៅ Geosciences Barcelona បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានព័ត៌មានប្រវត្តិសាស្រ្ត សម្បូរបែបធ្វើឲ្យយើងមានរូបភាពត្រឹមត្រូវ ពីអតីតកាលក៏ដោយវាចាំបាច់ ក្នុងការជំរុញ ការស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ក្នុងចំណោមមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រធម្មជាតិ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ របស់យើងឲ្យបានពេញលេញ។
ឥឡូវនេះជាកន្លែងវិស្សមកាលកម្រ និងអសកម្ម Azores បានចាប់ផ្តើមលេចមុខដំបូង នៅលើផែនទីអឺរ៉ុប ក្នុងទសវត្សឆ្នាំ ១៣៥០ ។ ភស្តុតាងបុរាណវិទ្យាដំបូងបង្អស់ របស់មនុស្សនៅលើកោះនេះ មានអាយុកាលតាំងពីឆ្នាំ ១៤២៧ នៅពេលនាវិក ជនជាតិព័រទុយហ្កាល់ Diogo de Silves បានចុះចតនៅលើកោះ Santa Maria ខណៈកំពុងស្វែងរកផ្លូវថ្មី ទៅកាន់អាស៊ីក្រោមបញ្ជា ពីព្រះអង្គម្ចាស់ Henry ជាអ្នកធ្វើនាវាចរ៕ ដោយ៖លី ភិលីព