កីឡា

លោក វ៉ាត់ ចំរើន៖ កីឡាគុនខ្មែរ ប្រដាល់ ប៉េតង់ ជឺតជីស៊ូ សូហ្វតេន្នីស វាយកូនបាល់ ការ៉ាតេសង្ឃឹមទទួលមេដាយនៃ SEA GAMESឆ្នាំនេះ

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងជានាយកបេសកកម្ម និងកីឡា៣ប្រភេទនាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសហ្វីលីពីដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០។


លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រតិភូដែលបានទៅចូលរួមនេះ គឺមានភាពកក់ក្តៅដោយសារការដឹកនាំចង្អុលបង្ហាញ និងអនុសាសន៍ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ ក្នុងការរៀបចំដំណើរចេញ ទៅការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីននេះ។ លោកក៏បានបញ្ជាក់ឱ្យដឹងដែរថា ប្រតិភូកីឡាជម្រើស ជាតិកម្ពុជាដែលចេញទៅស៊ីហ្គេមនេះគឺចេញតាំងពីថ្ងៃទី ២៣ ខែវិច្ឆិកាកន្លងមកម្ល៉េះ ដែលពេលនោះគឺប្រភេទកីឡាបាល់ ទាត់ដែលបានលេងមុនគេនៅថ្ងៃទី ២៥ វិច្ឆិកា ដែលលេងស្មើជាមួយនឹងម្ចាស់ផ្ទះមួយទល់នឹងមួយ។


ចំពោះក្រុមផ្នែករដ្ឋបាលកីឡារបស់កម្ពុជា ក៏បានចេញទៅដល់ប្រទេសហ្វីលីពីននេះរួចអស់ហើយដែរ ដើម្បីរកចាំទទួលនិងសម្រួលរៀបចំជូនកីឡាករកីឡាការិនីនិងថ្នាក់ដឹកនាំ។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីននេះក្នុងចំណោមប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចំនួន ៣១កីឡានោះ ក៏មានប្រភេទកីឡាដែលមានសក្តានុពល និងសង្ឃឹមថាបានទទួលមេដាយពីការប្រកួតនេះផងដែរ។


លោកបញ្ជាក់ថា យើងសង្ឃឹមថានឹងទទួលបានមេដាយរួមមានកីឡាគុនខ្មែរ ប្រដាល់ ប៉េតង់ ជឺតជីស៊ូ សូហ្វតេន្នីស វាយកូនបាល់ ការ៉ាតេ ក៏សង្ឃឹមបានមេដាយដែរ គ្រាន់តែយើងមិនទាន់ហ៊ានទាយពីពណ៌មេដាយថា បានប៉ុន្មាន ។ លោកបានបញ្ជាក់ទៀតថា មេដាយដែលយើងចង់បានសម្រាប់ស៊ីហ្គេមលើកនេះ គឺធ្វើយ៉ាងណាមេដាយមាស ត្រូវដណ្តើមយកឲ្យបានលើសពីស៊ីហ្គេមលើកទី ២៩ នៅកូឡាឡំពួប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៧នោះ៕ដោយ៖លី ភីលីព

Most Popular

To Top