គ្រូបង្វឹកជនជាតិ អាហ្សង់ទីន លោក Diego Simeone នៅសប្តាហ៍នេះបានសារភាពថា ពិតជាធ្លាប់បានព្យាយាម សាកល្បងក្នុងការចែចង់ កីឡាករ Lionel Messi ពិតមែនក្នុងគ្រា ដែលកីឡាកររូបនេះ ត្រូវបានក្លឹប Barcelona មិនអាចបន្តកុងត្រាថ្មីឲ្យ។
លោក Simeone បាននិយាយថា គាត់ពិតជាបានសាកសួរ ទៅកាន់កីឡាករ Luis Suarez ដែលជាមិត្តភ័ក្តិជិតស្និទ្ធ ជាមួយគ្នានោះថា ប្រសិនបើ Messi មានបំណងចង់ មកចូលរួមជាមួយនឹង AT Madrid ហើយក្លឹប គឺនឹងបើកទ្វាស្វាគមន៍គាត់ជានិច្ច។
គួរឲ្យដឹងដែរថា Messi បានសម្រេចចិត្ត ក្នុងការចាកចេញពី Barcelona កាលពីរដូវក្តៅនៅក្រោយកុងត្រា របស់គាត់អស់សុពលភាព ពោលគឺមួយឆ្នាំបន្ទាប់ពី Suarez បានមកចូលរួម ជាមួយនឹង AT Madrid ៕
ប្រែសម្រួល៖ស៊ុនលី