អាមេរិក ៖ Shatner បានបង្ហាញរូបភាពឡើងវិញ សម្រាប់សមាជិកនាវិកទាំង៤ ដែលពួកគេកំពុងរៀប ចំ សម្រាប់បេសកកម្ម នៅខាងក្រៅដោយ និយាយលេងសើចថា “ យើងមិនមែនជាអ្នកស្រលាញ់ទេ” នេះបើយោងតាមការ ចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមនាវិកត្រូវបានគេកំណត់ថា នឹងបើកដំណើរការ ប៉ុន្តែខ្យល់បក់ខ្លាំងនៅជុំវិញ រោងចក្រ Blue Origin នៅរដ្ឋ West Texas បាននាំឲ្យការបាញ់បង្ហោះលើក្រោយ ។ នាវិកដែលមានមនុស្ស ៤ នាក់ នៅលើជើងហោះហើរខាងក្រោម រួមមាន Shatner, Chris Boshuizen, Glen de Vries និង Audrey Powers កំពុងរង់ចាំនៅភូមិអវកាសយានិក ។
ជើងហោះហើរនេះ នឹងហោះចេញពីកន្លែងបាញ់បង្ហោះ មួយនៅរដ្ឋ West Texas នៅលើរ៉ុក្កែត Blue Origin New Shepard ដោយហោះបានចំងាយ ៦៥ ម៉ាយល៍ដែលនាវិកនឹងជួបប្រទះនូវភាពគ្មានទំងន់ បីនាទីមុននឹងចុះមកផែនដី ។ ពីការពន្យារពេល នៃការដាក់ឲ្យដំណើរការ Shatner បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ព្រោះលោកមានថ្ងៃផ្សេងទៀត ដែលត្រូវរង់ចាំប៉ុន្តែបានបន្ថែមថា វាពិតជាមានតម្លៃណាស់ ។
នៅពេល Shatner ឆ្លងកាត់រយៈកម្ពស់ ៥០ ម៉ាយល៍លោកនឹង ក្លាយជាមនុស្សចាស់ជាងគេបំផុត ដែលបានទៅអវកាស ដោយទទួលបានកំណត់ត្រាពី Wally Funk អាយុ ៨២ ឆ្នាំបានចាប់ផ្តើមបេសកកម្មបេសកកម្ម Blue Origin ដំបូងនៅដើមឆ្នាំនេះតាមជើងហោះហើរ ជាមួយ Jeff Bezos ។
Shatner បានល្បីល្បាញ នៅពេលលោកបានដើរតួជា James T Kirk នៅក្នុងរឿង Star Trek ដើមក្នុងឆ្នាំ ១៩៦៦ ។ នេះគឺ៤ឆ្នាំបន្ទាប់ពីលោក Alan Shephard ដែលរ៉ុក្កែតលោក នឹងធ្វើដំណើរត្រូវបានគេដាក់ឈ្មោះនោះ បានក្លាយជាជនជាតិអាមេរិកដំបូងគេ នៅក្នុងលំហហើយបីឆ្នាំ មុនពេល Neil Armstrong ដើរលើផ្ទៃព្រះច័ន្ទ ៕ដោយ៖លី ភីលីព