ព័ត៌មានអន្តរជាតិ

ទឹកជំនន់ វាយប្រហារ ប្រទេសឥណ្ឌា បណ្តាឱ្យមនុស្ស និងផ្ទះសម្បែង រសាត់អណ្តែតទៅតាមទឹក យ៉ាងរន្ធត់

យ៉ាងហោចណាស់ មានមនុស្ស ២៦នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសឥណ្ឌា។ គ្រោះទឹកជំនន់នេះ បង្កឡើងដោយសារទឹកភ្លៀងជាច្រើនមេ ធ្វើឱ្យច្រាលទឹកចេញពីទន្លេ ទៅលិចផ្ទះប្រជាជន និងអ្នកភូមិ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC។

ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់ ក៏មានក្មេងតូចៗចំនួន ៥នាក់ផងដែរ។ គេមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្លាំងជាងនេះ ដោយសារមានមនុស្សបានបាត់ខ្លួន ហើយនៅតែរកមិនទាន់ឃើញនៅឡើយ។

ផ្ទះមួយចំនួនបានរសាត់អណ្តែត ទៅតាមផ្ទៃទឹក ខណៈដែលប្រជាជនបានជាប់ នៅក្នុងស្រុក Kottayam ក្នុងរដ្ឋ Kerala។ អាជ្ញាធរ បានព្យាយាមជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដោយបានបញ្ជូន ជំនួយតាម ឧទ្ធម្ភាគចក្រ៕ Source: Sabay

Most Popular

To Top