ព្រឹត្តិការណ៍

តួកគីមានបំណងផលិត យន្តហោះចម្បាំង ដោយខ្លួនឯងក្នុងពេល ៥-៦ ឆ្នាំទៀត

បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគីមានផែនការ ធ្វើការផលិតឲ្យមានយន្តហោះចម្បាំងដោយខ្លួនឯងផ្ទាល់ ដែលនឹងត្រៀមរួចរាល់សម្រាប់ការហោះហើរ នៅក្នុងរយៈពេល៥ឬក៏៦ឆ្នាំទៅមុខទៀត។


លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសតួកគីនឹងធ្វើការវិនិយោគក្នងបរិវេណអគារ ដែលនឹងអនុញ្ញាតឲ្យធ្វើការបំពេញតួនាទីនៃប្រព័ន្ធបំផ្ទុះ ដែលបង្កើតឡើងដោយយន្តហោះចម្បាំង F-16 និងយន្តហោះគ្មានមនុស្សបើក ឬក៏កូនដ្រូន។


គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់ប្រធានាធិបតីតួកគីនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានជម្លោះកំពុងតែប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិក ជុំវិញការទិញយន្តហោះចម្បាំងបំបាំងកាយ F-35៕ ប្រែសម្រូល៖ប៉ាង កុង

Most Popular

To Top