កីឡា

Ibrahimovic បង្ហោះឯកសណ្ឋានក្លឹបថ្មី របស់ខ្លួនហើយលើ Instagram

TheSunsportsចេញផ្សាយនៅថ្ងៃអង្គារទី២៦ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធវ័យចំណាស់ដែលទទួលបានពាក្យចចាមអារ៉ាមជាច្រើនមួយរយៈចុងក្រោយនេះក្រោយការបញ្ចប់អាជីពនៅអាមេរិកនោះទីបំផុតហាក់បីដូចជាបានសម្រេចចិត្តជាមួយនឹងក្លឹបថ្មីមួយរួចរាល់ហើយ។

នៅលើគណនេយ្យInstagramរបស់ខ្លួនកីឡាករវ័យ៣៨ឆ្នាំរូបនេះបានបង្ហោះឯកសណ្ឋានដែលមានឈ្មោះរបស់ខ្លួនជាមួយនឹងក្លឹបក្នុងប្រទេសកំណើតនៅឯស៊ុយអែតដែលមានឈ្មោះថាHammarbyប៉ុន្តែទោះបីជាយ៉ាងណាក្តីភ្លាមៗក្លឹបបានចេញមកអះអាងថានៅមិនមានកិច្ចព្រមព្រៀងគ្នាណាមួយត្រូវបានធ្វើនោះទេ។

មានការលើកឡើងជាច្រើនថាការបង្ហោះបែបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលប់ចោលពាក្យចចាមអារ៉ាមទាំងឡាយប៉ុន្តែបច្ចុប្បន្នបុរសរូបនេះកំពុងមានវត្តមាននៅក្នុងទីក្រុងMalmoនៅប្រទេសកំណើតរបស់ខ្លួនដែលសង្ស័យថាកិច្ចព្រមព្រៀងជាមួយនឹងក្លឹបនេះអាចធ្វើឡើងទៅរួចពិតមែនក៏ថាបាន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top