Tottenham Hotspur នៅតែបន្តកំណត់ត្រាឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់ Jose Mourinho បើទោះជាយប់មិញត្រូវគូប្រកួតនាំមុខរហូត ២-០ ក៏ដោយ។
ក្រុមរហស្សនាមមាន់ខ្នាយមាសបានយកឈ្នះ Olympiakos ៤ទល់នឹង២ ហើយត្រូវគូប្រកួតនាំមុខរហូត២គ្រាប់ ស៊ុតបញ្ចូលទីដោយ El-Arabi នៅនាទីទី៦ និង Borges Semedo នៅនាទី១៩។ យ៉ាងណានៅចុងវគ្គទីមួយ Alli រកបាន១គ្រាប់តាមវិញ ហើយ Kane និង Aurier បានស៊ុតបញ្ចូលទី៣គ្រាប់បន្តបន្ទាប់នៅនាទី ៥០, ៧៣ និង៧៧។
នៅប្រកួតបន្ទាប់ Tottenham នឹងបើកទ្វារផ្ទះស្វាគមន៍ Bournemouth នៅ Premier League។ ក្លឹបមានមូលដ្ឋាននៅឡុងដុងភាគខាងជើងកំពុងសម្លឹងជ័យជម្នះ ៣ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់លោក Mourinho៕
ប្រភព៖Sabay