បច្ចេកវិទ្យា

Twitter គ្រោងនឹង លុបគណនីអសកម្ម ចេញពីវេទិកា របស់ខ្លួន នៅខែក្រោយ

អាមេរិក៖ក្រុមហ៊ុន Twitter បាននិយាយថា ខ្លួននឹងលុបគណនី អ្នកប្រើប្រាស់ Twitter អសកម្មនៅខែក្រោយ ដែលធ្វើឲ្យមានចំណុចទាញគួរ ឲ្យចង់បានមួយចំនួន ដោយឥតគិតថ្លៃសម្រាប់ការជជែកលេងជាមួយ អ្នកដទៃទៀតនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


The Verge បានរាយការណ៍ថា Twitter នឹងលុបគណនីអសកម្មនាថ្ងៃទី ១១ ខែធ្នូ ហើយការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលមិនបានឡុកចូល ទាល់តែសោះក្នុងរយៈពេល៦ខែកន្លងមកនេះ។ វេទិកានេះបានចាប់ផ្តើមផ្ញើអ៊ីម៉ែល ទៅអ្នកប្រើប្រាស់រួចហើយ ដើម្បីជូនដំណឹងដល់ពួកគេថា គណនីរបស់ពួកគេប្រឈមនឹងហានិភ័យ នៃការលុបចោល។


អ្នកនាំពាក្យម្នាក់បានប្រាប់ កាសែត The Verge ថា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការលើកទឹកចិត្តប្រើប្រាស់ ឲ្យចូល និងប្រើប្រាស់ Twitter យ៉ាងសកម្មនៅពេលពួកគេចុះឈ្មោះគណនីដូចដែលបានចែងនៅក្នុងគោលនយោបាយគណនី អសកម្មរបស់យើង។


លោកបានបន្តថា ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីបម្រើ ដល់ការសន្ទនាជាសាធារណៈយើងកំពុងធ្វើការសម្អាត គណនីអសកម្ម ក្នុងការបង្ហាញនូវព័ត៌មានត្រឹមត្រូវ និងគួរឲ្យទុកចិត្តសម្រាប់មនុស្សអាចជឿទុកចិត្តបាននៅលើ បណ្តាញសង្គម Twitter៕ ដោយ៖លី ភីលីព

Most Popular

To Top