ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើញជួបសំណេះសំណាល ព្រមទំាងចុះអនុស្សាររណៈយោគយល់គ្នា ជាមួយលោក ជូ សុខារី ប្រធានសមាគមកីឡាបាល់បោះកម្ពុជា-អាមេរិកនៅសាលប្រជុំ “ក”ក្នុងបជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។
លោកលោកសសុខាបានមានប្រសាសន៍ថា ការចុះអនុស្សាររណៈយោគយល់គ្នាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសមាគមបាល់បោះកម្ពុជា-អាមេរិក ក្នុងគោលបំណងអភិវឌ្ឍន៍ និង ពង្រឹងវិស័យកីឡាបាល់បោះកម្ពុជា បន្ថែមទៀតដើម្បីត្រៀមមការប្រកួតកីឡាSEA GAMES លើកទី៣០ឆ្នាំ២០១៩ និងលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះការប្រកួតនេះ។
លោកបានបន្តថា បានជួបពិភាក្សាជាថ្មីជាមួយ លោកជូ សុខារី ប្រធានសមាគមន៍បាល់បោះកម្ពុជា នៅសហរដ្ឋអាមេរិកលើការពន្លឿនអភិឌ្ឍន៍បណ្តុះបណ្តាលកីឡាករបាល់ទះ និងបាល់បោះ នៃសម្ព័ន្ធបាល់បោះទាំងពីររួមគ្នាពង្រឹងឆ្ពោះទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ។
លោក អះអាងថា ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើគម្រោងបណ្តុះបណ្តាល ពង្រឹងសមត្ថភាពកីឡាករថ្នាល ម្រាប់ភាគីទាំងពីរ ដើម្បីចំរាញ់រកធនធានល្អៗមកច្របាប់ បញ្ចូលគ្នាជាក្រុមជម្រើស ជាតិត្រៀម ការប្រកួតធំៗ លើឆាកអន្តរជាតិ ។ ក្រៅពីពិភាក្សា លើចំណុច សំខាន់ៗដែលភាគីទាំងពីរបានចុះរួមគ្នាក្នុងអនុសារណៈនោះ សម្ព័ន្ធបាល់បោះទាំងពីក៍បានពិភាក្សារិះរកគន្លឹះអភិវឌ្ឍន៍មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាអោយបាល់បោះមានសក្កានុពល អាចប្រកួតប្រជែងដោយជោគជ័យជាមួយប្រទេសនៅក្នុងតំបន់ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាទិសដៅសំខាន់របស់សហព័ន្ធបាល់ទះ និងបាល់បោះកម្ពុជា ។
លោកជូ សុខារី បានប្រាប់ឲ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការ លើលើអនុសារណៈយោគយល់គ្នាខាងលើ លោកបានប្តេជ្ញាជួយអភិវឌ្ឍន៍កីឡាបាល់បោះកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នៅឆ្នាំ២០២៣ ។ លោក អះអាងថា សព្វថ្ងៃសមាគមន៍កីឡាបាល់បោះនៅអាមេរិកមានធនធានកីឡាករច្រើន ដែលកំពុងប្រកបអាជីព នៅក្លឹបបាល់បោះតាមរដ្ឋមួយចំនួន របស់អាមេរិក ៕ដោយ៖លី ភីលីព