ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ សន្យាឱ្យលុយ ឱ្យដី ដល់គ្រួសារ អ្នកបំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារអាមេរិក

កាប៊ុល ៖ ក្រុមតាលីបង់បានសន្យា ផ្តល់ដីដល់សាច់ញាតិ របស់អ្នកបំផ្ទុះគ្រាប់បែក អត្តឃាត ដែលបានវាយប្រហារ សហរដ្ឋអាមេរិក និងទាហានអាហ្វហ្គានីស្ថាន ក្នុងកាយវិការបង្កហេតុ ដែលហាក់ដូចជា អ្នកទាំងនោះប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ចំពោះការគាំទ្រពីអន្តរជាតិ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹង ដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន លោក Saeed Khosty កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ តាលីបង់លោក Sirajuddin Haqqani បានផ្តល់រង្វាន់ដល់សមាជិកគ្រួសារនៃអ្នកបំផ្ទុះគ្រាប់បែក ដែលបានប្រមូលផ្តុំគ្នា នៅសណ្ឋាគារ កាប៊ុល ។

ថ្លែងនៅឯការជួបជុំគ្នា នៅល្ងាចថ្ងៃច័ន្ទ លោក Haqqani បានសរសើរការលះបង់របស់ “ ទុក្ករបុគ្គល និងក្រុម យោធាឥស្លាម” ដោយសំដៅទៅលើយុទ្ធជន ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ អត្តឃាត ។ យោងតាមអ្នកនាំពាក្យ បាននិយាយថា លោក Haqqani បានហៅពួកគេថា ជាវីរបុរស នៃសាសនាអ៊ីស្លាម និងប្រទេស។ នៅចុងបញ្ចប់ នៃកិច្ចប្រជុំ លោកបានចែកប្រាក់ចំនួន ១០,០០០ Afghani (១១២ ដុល្លារ) ក្នុងមួយគ្រួសារ ហើយសន្យាថានឹងផ្តល់ ដីមួយប្លង់ទៀតផង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top