Timothy Fosu-Mensah កីឡាករខ្សែការពារវ័យក្មេង សញ្ជាតិហូឡង់ ដែលទើបនឹង ជាពីរបួសធ្ងន់ធ្ងរមួយកាលពីពេល ប៉ះនឹងក្រុមFulham នោះទីបំផុតអាចនឹងវិលត្រឡប់ មកចូលរួមហ្វឹកហាត់ឲ្យ Man United វិញហើយក្នុងរយៈពេលប៉ុន្មាន សប្តាហ៍នេះ។
បច្ចុប្បន្ន Mensah អាចមានសិទ្ធក្នុងការចចារ ជាមួយនឹងក្លឹបផ្សេងនៅអ៊ឺរ៉ុបប៉ុន្តែកាសែតអង់គ្លេសThe Sunsports នៅថ្ងៃអង្គារនេះបានសរសេរថា ការត្រឡប់មកវិញហ្វឹកហាត់ជាមួយនឹងក្លឹបគឺ ជាពេលវេលាដែលក្លឹបនេះ នឹងចាប់ផ្តើមផ្តល់កុងត្រា ថ្មីឲ្យរូបគេផងដែរ។គេជឿជាក់ទៀតថា កុងត្រាថ្មីនឹងមានសុពលភាព បន្ថែមពីលើកុងត្រាចាស់១ឆ្នាំទៀតហើយMensah អាចទទួលបានប្រាក់ កម្រៃប្រមាណជា២០០០០ផោន ក្នុងមួយសប្តាហ៍។
ក្រៅពីនេះMan United នឹងក៏បានត្រៀមខ្លួនអនុញ្ញាតិ ឲ្យកីឡាករខ្សែការពារវ័យ២១ឆ្នាំរូបនេះក្នុងការចាកចេញ ពីក្លឹបលក្ខណ្ឌខ្ចីជើងទៅកាន់ក្លឹបណា មួយនាពេលខាងមុខដើម្បីបង្កើនទំរង់លេង របស់ខ្លួនឡើងវិញផងដែរ៕
ប្រែសម្រួល:ស៊ុនលី