ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការ គំរាមកំហែង របស់អ៊ីស្រាអែល ហើយប្ដេជ្ញាឆ្លើយតប យ៉ាងម៉ឹងមាត់

តេអេរ៉ង់ ៖ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានបដិសេធការគំរាមកំហែង នាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ហើយបានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាង តឹងរ៉ឹងរបស់ប្រទេសលោក ។

លោកបានព្រមានថា អ៊ីស្រាអែល គួរតែគិតអំពីការកសាងឡើងវិញ នូវការខូចខាត ដែលបណ្តាលមកពីការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយសំដៅទៅលើការបែងចែកមូលនិធិដ៏ច្រើនរបស់អ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្មវិធីនុយ ក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Shamkhani បានសរសេរតាម Twitter ថា“ ជំនួសឱ្យការផ្តល់ថវិកាចំនួន ១,៥ ពាន់លានដុល្លារ សម្រាប់អំពើឃោរឃៅ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ របបស៊ីយ៉ូននិយម (អ៊ីស្រាអែល) គួរតែផ្តោតលើការផ្តល់មូល និធិរាប់ពាន់លានដុល្លារ ដើម្បីជួសជុលការខូចខាត ដែលនឹងបណ្តាលមកពីការឆ្លើយ តបដ៏ភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់” ។ ។

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍ថា អ៊ីស្រាអែល បានផ្តល់ថវិកាចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីវាយប្រហារទៅលើរោងចក្រ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់៕

Most Popular

To Top