សិល្បៈ និង កម្សាន្ត

ឡូយណាស់ ! គួចាឡឺយសមាជិក F4 ទិញផ្ទះតម្លៃជាង៨ លានដុល្លារ ជាកាដូជូនភរិយា

តៃវ៉ាន់ ៖ តារាសម្តែងរូបសង្ហារ Vic Chou ( គួចាឡឺយ) សមាជិកក្រុម F4 មានដំណឹងថាទើបទិញផ្ទះតមហលៃដល់ទៅជាង ៨ លានដុល្លារអាមេរិក ជាអំណោយសម្រាប់ភរិយា ។

ព័ត៌មានពី Jaynestar បានអោយដឹង នៅថ្ងៃទី ២៦ ខែវិច្ឆិកានេះតារាសម្តែង Vic Chou ( គួចាឡឺយ) សមាជិកក្រុម F4 ដែលធ្លាប់ជាតារា ក្នុងចិត្តរបស់នារីអាស៊ីកាលពីជិត២០ ឆ្នាំមុននោះកំពុងរស់នៅយ៉ាងសុភមង្គល ជាមួយភរិយា Reen Yu ក្រោយរៀបការ ជាង៤ឆ្នាំ ហើយថ្មីនេះ Vic Chou បានទិញផ្ទះតម្លៃដល់ជាង៨ លានដុល្លារអាមេរិកជាអំណោយដល់ ភរិយារូបស្រស់ ។

អ្នកស្និទ្ធស្នាលបាន បង្ហើបអោយដឹងថាផ្ទះថ្មីរបស់ Vic Chou ស្ថិតនៅជាន់ទី១៦ នៃអគារទំប្រណិត មួយក្នុងតំបន់Dunna នាទីក្រុងតៃបុិ ដែលនោះមានតម្លៃ ដល់ទៅ ៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយ ម៉ែត្រការ៉េ ។

Vic Chou និងតារាសម្តែង Reen Yu បានរៀបការជាមួយ គ្នាកាលពីឆ្នាំ២០១៥ ហើយពួកគេទទួលបាន កូនស្រីម្នាក់ នៅឆ្នាំបន្ទាប់ ហើយជីវិតគូរបស់ ពួកគេមានក្តីសុខ បែបសាមញ្ញ និងឯកជនបំផុត៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top