អាមេរិក៖ ភាពជោគជ័យនៃជើងហោះហើរ ទេសចរណ៍អវកាសរបស់ក្រុមហ៊ុន Blue Origin បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន និងឥស្សរជនល្បីៗដូចជាព្រះអង្គម្ចាស់ William មានព្រះបន្ទូលថា វាជាល្បែករបស់អ្នកមានមិនចាំបាច់នៅពេលផែនដីត្រូវការជំនួយយ៉ាងធ្ងន់ធ្ងរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សម្រាប់លោកស្រី Jane Poynter វ័យ៥៩ ឆ្នាំជាសហស្ថាបនិកនៃ Space Perspective ដែលជាក្រុមហ៊ុនប្រើប៉េងប៉ោងយក្សដើម្បីបញ្ជូនមនុស្សចូលទៅក្នុងបរិយាកាស ហើយឧស្សាហកម្មនេះមិនស្រេកឃ្លានជំនួយផែនដីឡើយ ប៉ុន្តែជួយអ្នករស់នៅឲ្យយល់កាន់តែច្បាស់អំពីពិភពលោករបស់ពួកគេ។
នាងបានប្រាប់គេហទំព័រឌៀលីម៉ែលនៅបទសម្ភាសន៍មួយថា ការរុករកអវកាសបានបង្កើតតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការយល់ដឹងអំពីភពផែនដីរបស់យើង។ រូបភាពត្រូវបានទាញយកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រគឺ Earth Rise ត្រូវបានថតនៅថ្ងៃណូអែលក្នុងឆ្នាំ១៩៦៨ ដោយអវកាសយានិក Apollo នៅពេលដែលពួកគេធ្វើរង្វង់ជុំវិញព្រះច័ន្ទ។
ការថតរូបមិនមែនតាមកាលវិភាគនៃសកម្មភាពរបស់ពួកគេទេ ប៉ុន្តែពួកគេត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយរូបភាពដែលពួកគេបានប្រញាប់ដើម្បីថតវា។ រូបថតមួយសន្លឹកនៃការមើលឃើញផែនដីរបស់យើងនៅក្នុងលំហបានជួយមនុស្សជាតិមើលឃើញថា ផែនដីជាភពមួយនៅក្នុងលំហ ហើយបានបំផុសចលនាបរិស្ថានដែលកំពុងរីកចម្រើន។
យុគសម័យ Apollo បានបំផុសគំនិតអ្នកវិទ្យាសាស្ត្រ និងវិស្វករ២ជំនាន់មិនត្រឹមតែដើម្បីបន្តអាជីពនៅក្នុងលំហប៉ុណ្ណោះទេ ប៉ុន្តែបានរំលឹកយើងថា យើងអាចធ្វើអ្វីៗតាមចិត្តរបស់យើងបាន។ នោះគឺជាពាក្យថា ប្រសិនបើយើងអាចទៅភពព្រះច័ន្ទបាន នោះប្រាកដជាយើងអាចធ្វើ x’ ជើងហោះហើរអវកាសមានថាមពលអស្ចារ្យដើម្បីបំផុសគំនិតមនុស្សគ្រប់វ័យ៕ដោយ៖លី ភីលីព