បច្ចេកវិទ្យា

Apple៖ អ្នកផ្គត់ផ្គង់ថ្មី ១៧៥នាក់ ចូលរួមជាមួយការ សន្យាថាមពលស្អាតរបស់ខ្លួន ដើម្បីលុបបំបាត់ កាបូនឌីអុកស៊ីត ជាង ១៨លានតោន ក្នុងមួយឆ្នាំៗ

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា អ្នកផ្គត់ផ្គង់របស់ខ្លួន រាប់សិបនាក់ទៀតបានយល់ព្រម ប្រើប្រាស់ថាមពលកកើតឡើងវិញ សម្រាប់ការងារដែលពួកគេធ្វើសម្រាប់សាជីវកម្ម មានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ដោយនាំយកថាមពលស្អាត សរុបជាង៩ជីហ្គាវ៉ាត់ ទៅកាន់បណ្តាញថាមពល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនបាននិយាយ​ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននឹងលុបបំបាត់កាបូនឌីអុកស៊ីត ជាង១៨ លានតោនក្នុងមួយឆ្នាំស្មើ នឹងការយករថយន្តជាង ៤លានគ្រឿង នៅលើដងផ្លូវជារៀងរាល់ឆ្នាំ។ សរុបមកអ្នកផ្គត់ផ្គង់ចំនួន១៧៥នាក់ បានសន្យានៅឆ្នាំនេះ ដោយកើនឡើង២៥០ភាគរយ ពីអ្នកផ្គត់ផ្គង់ចំនួន៧០ បានយល់ព្រមប្រើប្រាស់ថាមពលស្អាត ក្នុងឆ្នាំ២០២០។

វាគឺជាផ្នែកមួយនៃយុទ្ធនា ការរបស់អ្នកផលិត iPhone ដើម្បីធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ សកលរបស់ខ្លួន មានកាបូនអព្យាក្រឹតត្រឹមឆ្នាំ២០៣០ ហើយធ្វើឲ្យឧបករណ៍ Apple ទាំងអស់ដែលបានលក់ មានផលប៉ះពាល់ អាកាសធាតុសុទ្ធ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៃការចេញផ្សាយថា គ្រប់ក្រុមហ៊ុនទាំងអស់ គួរតែជាផ្នែកមួយ នៃការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ហើយរួមគ្នាជាមួយអ្នកផ្គត់ផ្គង់ និងសហគមន៍មូលដ្ឋានរបស់យើង យើងកំពុងបង្ហាញពីឱកាស និងការច្នៃប្រឌិតបៃតង ប្រកបដោយសមធម៌អាចនាំមក។

លោក Cook បានបន្ថែមថា យើងកំពុងធ្វើសកម្មភាពបន្ទាន់ ហើយយើងកំពុងធ្វើសកម្មភាពរួមគ្នា។

ប៉ុន្តែពេលវេលាមិនមែន ជាធនធានដែលអាចកកើតឡើងវិញបានទេ ហើយយើងត្រូវតែធ្វើសកម្មភាព យ៉ាងឆាប់រហ័ស ដើម្បីវិនិយោគក្នុងអនាគតដ៏បៃតង និងសមធម៌ជាងមុន។ យើងត្រូវបានចាត់ទុកថា មានផលប៉ះពាល់អាកាសធាតុ ‘សូន្យសុទ្ធ’ ក្រុមហ៊ុនត្រូវតែប្តេជ្ញាចិត្ត នៃការប្រើប្រាស់ប្រភពថាមពល កកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ឬថាមពលខ្យល់៕ ដោយ៖លី ភីលីព

Most Popular

To Top