ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota ប្រកាសវិនិយោគ ៤៦១លានដុល្លារ សម្រាប់រោងចក្រនៅ Kentucky

Kentucky ៖ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Toyota កំពុងវិនិយោគទឹកប្រាក់ចំនួន ៤៦១លានដុល្លារសម្រាប់រោងចក្រដំបូងនៅសហរដ្ឋអាមេរិករបស់ខ្លួន ដើម្បីបន្ថែមបច្ចេកវិទ្យាថ្មី បង្កើនភាពបត់បែននៃផលិតកម្ម និងកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

សេចក្តីប្រកាសនេះមិនរាប់បញ្ចូលការងារថ្មីនៅមជ្ឈមណ្ឌលកណ្តាល Kentucky នោះទេ ប៉ុន្តែមន្ត្រីបាននិយាយថា ការងារបណ្តោះអាសន្នចំនួន ១៤០០កន្លែងនឹងត្រូវបានបំប្លែងទៅជាមុខតំណែងអចិន្ត្រៃយ៍ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការជ្រើសរើស រក្សាទេពកោសល្យកំពូល និងផ្តល់នូវបរិយាកាសការងាររួមបញ្ចូលកាន់តែច្រើន។

សេចក្តីថ្លែងការណ៍បានបន្តថា ផែនការរួមមានការធ្វើឲ្យប្រសើរឡើងនូវរោងចក្រ Georgetown ជាមួយនឹងឧបករណ៍ផលិតកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យានឹងបង្កើនល្បឿន ភាពបត់បែន និងការប្រកួតប្រជែង។ នោះរួមបញ្ចូលទាំងការកែលម្អដើម្បីពង្រីកសមត្ថភាពរបស់រោងចក្រក្នុងការផលិតផលិតផលអគ្គិសនីថ្មី។

ក្រុមហ៊ុនក៏មានគម្រោងបន្ថែមខ្សែម៉ាស៊ីន ២,៤លីត្រ turbo នឹងគាំទ្រដល់ការពង្រីកនៃរថយន្តដែលផលិតនៅអាមេរិកខាងជើង។ លោក Susan Elkington ប្រធានក្រុមហ៊ុន Toyota Motor Manufacturing Kentucky បាននិយាយថា ក្នុងនាមជារោងចក្រដំឡើងដែលមានបទពិសោធន៍ច្រើនបំផុតរបស់ Toyota នៅសហរដ្ឋអាមេរិកមានកម្លាំងពលកម្មប្រហែល ៩,០០០ នាក់ ហើយTMMK ត្រូវតែផ្លាស់ប្តូររូបរាង និងយុទ្ធសាស្ត្រដើម្បីបំពេញតាមតម្រូវការផ្លាស់ប្តូររបស់អតិថិជន។

លោក Andy Beshear អភិបាលរដ្ឋ Kentucky បានសរសើរសេចក្តីប្រកាសនេះ ហើយបាននិយាយថា រដ្ឋទន្ទឹងរង់ចាំដើម្បីក្លាយជាផ្នែកមួយនៃអនាគតរបស់ Toyota នៃអគ្គីសនី។ រោងចក្រនេះនឹងបន្តផលិតរថយន្ត Camry, Camry Hybrid និង RAV4 Hybrid ប៉ុន្តែការផលិតរថយន្ត Lexus ES និង Lexus ES Hybrid នឹងត្រលប់ទៅប្រទេសជប៉ុនវិញនៅឆ្នាំ២០២៤៕

ដោយ៖លី ភីលីព

Most Popular

To Top