ព័ត៌មានអន្តរជាតិ

លោក Choi Jin Hyuk បន្តសម្រាកព្យាបាល បន្ទាប់ពីបំពាន លើការរឹតបន្តឹង មេរោគ COVID-19

កូរ៉រខាងត្បូង ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រចិនបានឲ្យដឹងថា តួឯកប្រុសក្នុងរឿង Zombie Detective លោក Choi Jin Hyuk ត្រូវបានបញ្ឈប់គ្រាប់ សកម្មភាព របស់លោក បន្ទាប់ពីលោក ត្រូវបានចាប់ខ្លួន បានបំពានច្បាប់ឃ្លាត ពីគ្នាក្នុងសង្គមកម្រិតទី៤ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែតុលា ។

យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Jin Hyuk ត្រូវបានប៉ូលីសក្នុងតំបន់ចាប់ខ្លួន នៅម៉ោងប្រហែល ៨៖២០ យប់នៅបារមួយ នៅ Samseong-dong, Gangnam ក្នុងនោះមានមនុស្ស ចំនួន ៥១នាក់ មានវត្តមាន នៅកន្លែងកើតហេតុ ហើយត្រូវបានគេរកឃើញថា បានបំពានគោលការណ៍ ណែនាំការពារមេរោគ របស់ប្រទេសកូរ៉េខាងត្បូង ។

បច្ចុប្បន្ននេះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យមានការប្រមូលផ្តុំគ្នា ជាលក្ខណៈ ឯកជន បន្ទាប់ពីម៉ោង ៦ល្ងាច ហើយកន្លែងកម្សាន្តណាមួយ ដូចជាបារ និងក្លិបត្រូវបានហាម ឃាត់មិនឲ្យបើក ។ ២ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ ភ្នាក់ងារ G-Tree Creative របស់លោក Jin Hyuk បានចេញសារសុំទោស ជាផ្លូវការដោយពន្យល់ថា តារាប្រុសរូបនេះបានទៅលេងបារ ដែលបើកដោយខុសច្បាប់ ដោយមិនដឹងខ្លួន ហើយសូមទោសជាខ្លាំង ចំពោះទង្វើល្ងង់ខ្លៅរបស់គាត់ ។

ពួកគេបាននិយាយថា លោក Jin Hyuk បានបំពានលើបទប្បញ្ញត្តិពេល ជួបជាមួយអ្នកស្គាល់គ្នា បាននាំលោកទៅបារ ដែលលោកត្រូវបានគេប្រាប់ថា នឹងបើករហូតដល់ម៉ោង១០ យប់ ។ លោកមិនបានដឹងថា បារនេះដំណើរ ការ ដោយខុសច្បាប់ទេ ហើយមានការខ្មាសអៀន យ៉ាងខ្លាំង ចំពោះភាពល្ងង់ខ្លៅរបស់លោក ។ លោកយល់ថា វាគ្មានលេសសម្រាប់ អាកប្បកិរិយា របស់លោកទេ ហើយលោកនឹងសញ្ជឹងគិតខ្លួនឯង យ៉ាងខ្លាំងដើម្បីធានាថា វានឹងមិនកើតឡើងទៀតទេ ៕ដោយ៖លី ភីលីព

Most Popular

To Top