ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឃ្លាំមើលអាមេរិក៖ ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ កំពុងលាក់បាំងទិន្នន័យ អាហ្វហ្គានីស្ថាន

បរទេស៖ ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាល សហរដ្ឋអាមេរិកមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទប្រកាន់ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ ពីបទលាក់បំាងព័ត៌មាន ដែលសមាជិករដ្ឋសភា និងសាធារណជន ចំាបាត់ត្រូវតែយល់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលនិងយោធា របស់ប្រទេសអាហ្វហ្គានីស្ថាន និងការដកកងទ័ពអាមេរិក។

លោក John Sopko ជាអគ្គាធិការពិសេស សម្រាប់កិច្ចផ្សះផ្សាយអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ដូច្នេះថា “រូបភាពទាំងស្រុងនៃអ្វី ដែលបានកើតមានឡើង នៅក្នុងខែសីហា ហើយនិងសញ្ញាព្រមានទាំងអស់ ដែលអាចព្យាករពីលទ្ធផល នឹងត្រូវបានលាតត្រដាង ប្រសិនបើព័ត៌មាន ដែលក្រសួងការពារជាតិ និងក្រសួងការបរទេសលាក់បំាង មិនឲ្យលេចចេញជាសាធារណៈនោះ ត្រូវបានបង្ហាញចេញ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិ និងក្រសួងការបរទេស សហរដ្ឋអាមេរិក នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយ អំពីរឿងនេះនៅឡើយនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក John Sopko បានមានប្រសាសន៍ថា ក្រោយពួកតាលីបង់បានដណ្ដើម កាន់កាប់ទីក្រុងកាប៊ុល ក្រសួងការបរទេសបានស្នើឲ្យលោក ផ្អាកជាបណ្ដោះអាសន្ន មិនបញ្ចូលទៅក្នុងបណ្ដាញអ៊ីនធឺណេត នូវរបាយការណ៍ជាក់លាក់ ដែលលោកបានចេញ ដើម្បីធានាដល់សុវត្ថិភាព របស់ពលរដ្ឋអាហ្វហ្គានីស្ថាន មានជាប់ពាក់ព័ន្ធនឹងអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top