ជប៉ុន ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា នាង Miyawaki Sakura ដែលអតីតសមាជិកក្រុម IZ*ONE បានចែកផ្លូវគ្នាជាផ្លូវការ ជាមួយភ្នាក់ងារគ្រប់គ្រង របស់ប្រទេសជប៉ុន គឺ Vernalossom Co., Ltd. (អតីត AKS Co., Ltd.)ហើយ ។
កាលថ្ងៃទី១ ខែវិច្ឆិកា Vernalossom Co. បានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈគេហទំព័រផ្លូវការ របស់ទីភ្នាក់ងារ ដោយបញ្ជាក់ថា កិច្ចសន្យា របស់ស្លាកសញ្ញា ជាមួយនាង Miyawaki Sakura បានផុតកំណត់ហើយ ។ តាមពិតទៅនាង Miyawaki Sakura បានទៅដល់កូរ៉េខាងត្បូងវិញ ក្នុងខែសីហាឆ្នាំនេះ ភ្លាមៗ បន្ទាប់ពីបញ្ចប់ការ សិក្សាពីក្រុម HKT48 របស់នាង ។ គេជឿថានាងកំពុងត្រៀមបង្ហាញខ្លួន ក្នុងក្រុមចម្រៀងស្រី K-Pop ថ្មីក្រោមស្លាក HYBE ។
ទន្ទឹមនឹងនេះដែរ Vernalossom Co. បច្ចុប្បន្នតំណាងឲ្យ អតីតសមាជិកក្រុម IZ*ONE Yabuki Nako និង Honda Hitomi ៕ដោយ៖លី ភីលីព