ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វរកម្ម នៅឯសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩លើសពី៥លាននាក់ហើយ គិតត្រឹមថ្ងៃចន្ទនេះ ។
ក្រៅនេះ មិនមានសេចក្តីរាយការណ៍លម្អិតថា ប្រទេសណាខ្លះ មានអ្នកស្លាប់កើនឡើងខ្ពស់ជាងគេនោះទេ បន្ទាប់មានសេច ក្តីរាយការណ៍ពីមុនៗថា សហរដ្ឋអាមេរិក នាំមុខគេ បន្ទាប់មកប្រទេសឥណ្ឌា និងប្រេស៊ីល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា