កីឡា

Eriksen បដិសេធ កុងត្រាថ្មីតម្លៃ១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ក្រោយ ពិភាក្សា ជាមួយនឹង Mourinho

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី២៧ ខែវិច្ឆិកានេះ បានឲ្យដឹងថា កីឡាករ Christian Eriksen ត្រូវបានគេជឿជាក់ថា បានបដិសេធកុងត្រាថ្មី ដែលមានតម្លៃប្រមាណជា១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ជាថ្នូរក្នុងការអាចផ្លាស់ ទៅលេងនៅ Real Madrid ដោយមិន មានតម្លៃខ្លួននា រដូវក្តៅខាងមុខនេះ។

Eriksen ស្ថិតនៅក្នុងព័ត៌មាន នៃការផ្ទេរចេញពី អង់គ្លេសទៅកាន់ Real Madrid អស់ រយៈពេលជាច្រើនខែមក ហើយខណៈដែលកុងត្រាប ច្ចុប្បន្នមាន សុពលភាព ត្រឹមចុងរដូវកាលនេះ។ មានន័យថា Spurs ចាំបាច់ត្រូវលក់ កីឡាករខ្សែបម្រើឆ្នើម Eriksen ឲ្យបានក្នុងខែមករានេះ ឬបើមិនដូច្នេះទេនឹង ត្រូវបាត់បង់ កីឡាកររូបនេះ ដោយមិនទទួល បានអ្វីខ្លះនាពេលខាងមុខ។

ទោះបីជាធ្លាប់ បានបញ្ជាក់ ហើយថា Eriksen នឹងប្រាកដជាជ្រើសរើសក្លឹបថ្មី នាពេលខាងមុខមែនប៉ុន្តែលោក Mourinho នៅតែបានបើកកិច្ចចចារ គ្នាមួយជាមួយ នឹងកីឡាកររូបនេះដដែលកាលពីថ្ងៃចុងក្រោយនេះ ដែលលទ្ធផល មិនបានល្អ ដូចការរំពឹងទុកឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top