ព័ត៌មានអន្តរជាតិ

ហ្គេមយក្ស Epic ប្រកាសបិទហ្គេម Fortnite China ដ៏ពេញនិយម របស់ខ្លួនជុំវិញ ការបង្ក្រាប

ទីក្រុងប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក Epic Games បាននិយាយថា ខ្លួននឹងបិទហ្គេម រស់រានមានជីវិត ដ៏ពេញនិយមរបស់ខ្លួន Fortnite នៅប្រទេសចិន ប៉ុន្មានខែបន្ទាប់ពីអាជ្ញាធរ បានដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹង ជាបន្តបន្ទាប់លើទីផ្សារហ្គេម ដ៏ធំបំផុត របស់ពិភពលោក ជាផ្នែកមួយ នៃការបង្រ្កាបយ៉ាង ទូលំទូលាយលើវិស័យបច្ចេកវិទ្យា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ទីក្រុងប៉េកាំង បានចាប់ផ្តើមការរឹតបន្តឹង បទប្បញ្ញត្តិយ៉ាងទូលំទូលាយ លើឧស្សាហកម្មមួយចំនួន ដែលជាផ្នែកមួយ នៃការជំរុញ ដើម្បីរឹតបន្តឹងការគ្រប់គ្រង សេដ្ឋកិច្ចរបស់ខ្លួន ដោយក្រុមហ៊ុនបច្ចេកវិទ្យា បានទទួលយកការឈឺ ចាប់យ៉ាងខ្លាំង ។

កាលពីខែកញ្ញា មន្ត្រីបាននិយាយថា ពួកគេចង់ទប់ស្កាត់ការញៀន នៅក្នុងប្រទេសឆ្កួតហ្គេម ដោយប្រកាស កាត់បន្ថយ ពេលវេលា សម្រាប់កុមារ ចំណាយលេង អ៊ីនធើណេត និងបញ្ជាអ្នកលេង ឲ្យប្រើអត្តសញ្ញាណប័ណ្ណ នៅពេលចុះឈ្មោះ ។ ចំណាត់ការនេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់សមត្ថភាព របស់ក្រុមហ៊ុន សម្រាប់ការរកប្រាក់ ចំណេញនៅក្នុងប្រទេស ហើយបានធ្វើឲ្យតម្លៃ ភាគហ៊ុន របស់ក្រុមហ៊ុនហ្គេមធ្លាក់ចុះ ។

ឥឡូវនេះ Epic បានទាញឌុយដោយនិយាយថា វានឹងបិទហ្គេមដ៏ពេញ និយមនៅថ្ងៃទី១៥ ខែវិច្ឆិកា។ ការធ្វើតេស្តិ៍ Beta របស់ Fortnite របស់ប្រទេសចិន បានឈានដល់ទីបញ្ចប់ ហើយម៉ាស៊ីន មេនឹងត្រូវបិទ ក្នុងពេលឆាប់ៗនេះ ។ នៅថ្ងៃទី ១៥ ខែវិច្ឆិកា វេលាម៉ោង១១ ព្រឹក យើងនឹងបិទម៉ាស៊ីនមេហ្គេម ហើយអ្នកលេងនឹងមិនអាចចូលបានទៀតទេ ៕ដោយ៖លី ភីលីព

Most Popular

To Top