ខ្សែប្រយុទ្ធ Harry Kane លែងមានបំណងចាកចេញពីក្លឹប Tottenham Hotspur ក្រោយបានលោក Antonio Conte ជាអ្នកចាត់ការថ្មីរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយ The Sun នៅក្នុងថ្ងៃនេះ។
កាលពីចុងរដូវកាលឆ្នាំ២០២០/២១កន្លងទៅ Kane ត្រូវបានសារព័ត៌មាន ជាច្រើនចុះផ្សាយថា ហាក់បីដូចមានភាពរកាំរកូសជាមួយថ្នាក់ដឹកនាំ Spurs ខ្លាំងព្រោះធ្វើឲ្យខូចគម្រោងការរបស់គេ ទៅកាន់ក្លឹប Manchester City។ លុះសម្រេចសម្រួលចុះឡើងកីឡាករនេះ បន្តជាមួយក្លឹបនេះដដែល នៅរដូវកាលថ្មី ប៉ុន្តែនឹងចាកចេញទៅក្លឹបផ្សេង នៅឆ្នាំក្រោយ ទោះជានៅមានកុងត្រាដល់ឆ្នាំ២០២៤។
ក្រោយបានលោក Conte មកដឹកនាំក្លឹបនេះ Kane ហាក់លែងចង់មានគោលបំណង ចាកចេញពី Spurs ទៀតដោយចង់លេងបន្តនៅក្លឹបនេះ។
យោងតាមសារព័ត៌មានជាច្រើន Kane អាចនឹងរីកច្រើនសមត្ថភាព ទៅមុខទៀតក្រោមការដឹកនាំ របស់អ្នកចាត់ការមានបទពិសោធន៍ ១៦ឆ្នាំរូបនេះ៕ Source: Sabay