ព័ត៌មានអន្តរជាតិ

សង្ហបុរី មានករណីឆ្លង ជំងឺកូវីដ-១៩ ប្រចាំថ្ងៃធ្លាក់ ចុះមកត្រឹមជាង ៣០០០ករណី

សិង្ហបុរី ៖ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី បានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣០០៣ករណី ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះ កើនឡើងដល់ ២១០,៩៧៨ករណី ។

ក្នុងចំណោមករណីថ្មីនេះ ក្នុងនោះមានចំនួន ២,៧៨០ករណី ត្រូវបានរាយការណ៍ នៅក្នុងសហគមន៍ និង ២២០ករណី នៅក្នុងអន្តេវាសិកដ្ឋានពលករ ចំណាកស្រុក ខណៈដែល ៣ករណី ត្រូវបាននាំចូល។

សរុបចំនួន ១,៦៨៣ ករណីកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ប្រភពពី MOH បានឲ្យដឹងថា ក្នុងចំណោមពួកគេ អ្នកជំងឺ ២៨៦នាក់កំពុងត្រូវការ ការបន្ថែមអុកស៊ីហ្សែន នៅក្នុងវួដធម្មតា ៦៦មានស្ថេរភាពនៅក្រោមការត្រួត ពិនិត្យយ៉ាងជិតស្និទ្ធនៅក្នុងអង្គភាពថែទាំ ដែលពឹងផ្អែកខ្លាំង (ICU) និង ១៧នាក់មានជំងឺធ្ងន់ធ្ងរ និងដាក់បញ្ចូលក្នុងបន្ទប់ សង្គ្រោះបន្ទាន់ (ICU) ។ .

ការស្លាប់បន្ថែម ១៧ នាក់ពីជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៤៥៩នាក់ ។

គិតត្រឹមថ្ងៃពុធ ៨៥ភាគរយ នៃប្រជាជនសិង្ហបុរី បានទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួនពីរដូស ៨៥ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស ហើយ ១៧ ភាគរយបានទទួលថ្នាំជំរុញ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top