ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត៦,២ រិចទ័រ នៅឥណ្ឌូនេស៊ី សំណាងល្អ មិនមានអ្នកស្លាប់ ឬរបួស

បរទេស ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហេតុការណ៍គ្រោះរញ្ជូយដី កម្រិត៦,២រិចទ័រ បានវាយប្រហារ ទៅលើខេត្ត Sulawesi
ភាគខាងជើង ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ អំពីអ្នករបួសឬស្លាប់។

យោងតាមទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយ និងឧតុនិយម បានបញ្ជាក់បន្ថែម ទៀតដែរថា មកដល់ពេលនេះក៏នៅមិនទាន់
មានសញ្ញាអំពីការកើតឡើង នៃរលកយក្សស៊ូណាមិ អ្វីនោះដែរឬសូម្បីតែរលកធំៗ នៅក្នុងសមុទ្រក្តី។

រញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ប្រមាណជា៩និង៣៧នាទីយប់ ថ្ងៃសៅរ៍ត្រង់ចំណុច ប្រមាណជា៧១គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃស្រុក
Bolaang Mongondow ក្នុងជម្រៅប្រមាណជា២០គីឡូម៉ែត្រ ក្រោមសមុទ្រ ។

ប្រភពដដែលបានឲ្យដឹងទៀតថា រញ្ជួយដីលើកនេះបានធ្វើឲ្យ មានរង្គើខ្លាំងក្នុងស្រុក Bolaang Mongondow ចំនួនដល់ទៅ២ដងប៉ុន្តែមិន
មានរបាយការណ៍នៃបំផ្លិចបំផ្លាស ឬអ្នករបួសនិងស្លាប់ឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top