ព័ត៌មានអន្តរជាតិ

អេស្បាញ គ្មានបំណង ចង់ទិញយន្តហោះចម្បាំង អាមេរិក F-35 ឡើយ

បរទេស៖ យោងតាមការប្រកាស ដោយអ្នកនាំពាក្យ របស់ក្រសួងការពារជាតិ កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអេស្បាញ គឺគ្មានផែនការក្នុងការ បញ្ជាទិញយន្តហោះចម្បាំង របស់អាមេរិក F-35 ឡើយប៉ុន្តែនឹងរក្សាផែនការ ទិញយន្តហោះចម្បាំងរបស់អ៊ឺរ៉ុប FCAS ដដែល។

នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៤ខែវិច្ឆិកាកន្លងមក ដោយទស្សវដ្តីរបស់បារាំង Challenges បានអះអាងថា ប្រទេសអេស្បាញហាក់ដូចជា បានបង្ហាញបំណង ចង់បាននូវយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿង ពីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យ របស់ក្រសួងការពារជាតិអេស្បាញ បានបញ្ជាក់បែបនេះថា៖ រដ្ឋាភិបាលមកដល់ពេលនេះ គឺគ្មានកញ្ចប់ថវិកាសម្រាប់ចូលរួម កម្មវិធីទិញបន្ថែមយន្តហោះចម្បាំង របស់អាមេរិក F-35 នោះទេ ពីព្រោះថាយើងកំពុងស្ថិតនៅក្នុង កម្មវិធីយន្តហោះចម្បាំង របស់អ៊ឺរ៉ុប FCAS រួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top