កីឡា

ម្ចាស់មេដាយមាស វិលត្រឡប់មកវិញ ខណៈបុរសចេញដំណើរ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតជើងឯកប៉េតង់ ពិភពលោក នៅអេស្ប៉ាញ នាល្ងាចថ្ងៃស្អែក

ភ្នំពេញ ៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជា និងម្ចាស់មេដាយមាស ពិភពលោក វិលត្រឡប់មកវិញ ខណៈក្រុមកីឡាករបន្ត បំពេញបេសកកម្ម នៃព្រឹត្តិការណ៍ការ ប្រកួតជ្រើសរើសជើងឯក កីឡាប៉េតង់កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្រុមកីឡាការិនីប៉េតង់កម្ពុជា និងម្ចាស់មេដាយមាសនឹងដល់មកប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះនៅវេលាម៉ោង៥៖៣០ល្ងាច ចំណែកក្រុមកីឡាករ នឹងចាកចេញប្រទេស នៅវេលាម៉ោង៦៖៣០ល្ងាច ចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើស ជើងឯកកីឡាប៉េតង់ កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting Championships ” ។

លោក អ៊ឹម ផាត គ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេស អេស្ប៉ាញ​លើកនេះកម្ពុជា កីឡាករមានចំនួន៤នាក់​គឺកីឡាករ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ។

ចំពោះបុរសប្រកួតលើ២ វិញ្ញសាគឺ ៣នាក់ទល់៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ហើយវិញ្ញាសាវាយយកពិន្ទុ គឺកីឡាករ សុខ ចាន់មាន ដោយសារកីឡាករ សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាស ពិភពលោកកាលពីឆ្នាំ២០១៦ លើវិញ្ញសាវាយយកពិន្ទុ ៕

Most Popular

To Top