ទីក្រុងប៉េកាំង ៖ ការប្រកួតកីឡាអូឡាំពិក រដូវរងា ដ៏ជោគជ័យនៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នឹងផ្ញើសារ នៃក្តីសង្ឃឹម និងទំនុកចិត្តថា មនុស្សជាតិ អាចយកឈ្នះ លើជំងឺរាតត្បាត ហើយជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង នឹងនាំយកកីឡារដូវរងា ទៅកាន់កម្រិតថ្មីមួយ ដោយការចូលរួមជាមួយប្រជាជនចិន ចំនួន៣០០លាននាក់ ជាមួយនឹងកីឡានៅលើព្រិល និងទឹកកក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោក Juan Antonio Samaranch Jr. ជាប្រធានគណៈកម្មការ សម្របសម្រួល IOC សម្រាប់ទីក្រុងប៉េកាំង ឆ្នាំ២០២២ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានឌីជីថលកាលពីថ្ងៃទី៩ ខែតុលាថា លោកសប្បាយចិត្ត និងមានមោទនភាព ដែលឃើញទីក្រុងប៉េកាំង បានយកចិត្តទុកដាក់យ៉ាងធំធេង ចំពោះនិរន្តរភាព ដោយផ្តល់នូវការសន្យា នៃកាបូនអព្យាក្រឹតការប្រកួត ។
ដោយបង្ហាញ ពីការដឹងគុណ ចំពោះគណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង លោក Samaranch បានបន្តថា ពួកគេនឹង ផ្តល់ការ ប្រកួតដ៏អស្ចារ្យ សូម្បីតែនៅក្នុងរយៈពេលដ៏លំបាកមួយក៏ដោយ។ លោក Samaranch បានសរសើរអ្នករៀបចំ ក្នុងស្រុកដោយនិយាយថា BOCOG បានធ្វើការងារដ៏អស្ចារ្យ ក្នុងការរៀបចំព្រឹត្តិការណ៍ សាកល្បងនេះ ហើយអង្គការអន្តរជាតិ និងអត្តពលិក បានផ្ដល់មតិវិជ្ជមាន នៅកន្លែងប្រកួត ។
លោក Samaranch Jr. បានបន្ថែមថា ប្រទេសចិន បានលើកទឹកចិត្តមនុស្សកាន់តែច្រើន ឲ្យទទួលយកកីឡារដូវរងា ហើយ Playbook គឺជាការធានាដ៏សំខាន់ សម្រាប់ការ ប្រកួត ដែលមានសុវត្ថិភាព” Samaranch Jr. “IOC នឹងសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយ BOCOG ដើម្បីធានាបាននូវការ ប្រកួតរដូវរងាដ៏ជោគជ័យ ៕ដោយ៖លី ភីលីព