ផ្សេងៗ

ជប៉ុន គ្រោងបង្កើនការចំណាយបន្ថែម លើកិច្ចការពារជាតិ ស្របពេលគិតដល់ ការគម្រាមកំហែងពីចិន

បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងបង្កើនការចំណាយលើការពារជាតិ ក្នុងកញ្ចប់ថវិកាបន្ថែម ដែលគេរំពឹងថានឹងប្រកាស ជាមួយកញ្ចប់ជំរុញសេដ្ឋកិច្ច នៅថ្ងៃសុក្រនេះ ស្របពេលដែលអតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ស្នើឲ្យមានលំដាប់ថ្មី នៃសហប្រតិបត្តិការការពារជាតិជាមួយប្រទេសអូស្ត្រាលី។

ដំំណើរវិវត្តន៍ថ្មីនេះ គឺត្រូវបានកើតមានឡើង ស្របពេលដែលប្រទេសជប៉ុន និងសម្ពន្ធមិត្តលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិកក អង់គ្លេស និងអូស្ត្រាលី ធ្វើការឆ្លើយតបចំពោះការបង្កើនការពង្រឹងយោធា របស់ប្រទេសចិន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 

ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសជប៉ុន ឈ្មោះ ក្យូដូ បានចេញសេចក្តីរាយការណ៍មួយថា ប្រទេសជប៉ុនគ្រោងធ្វើការចំណាយថវិកា យ៉ាងតិច៩,១៤ពាន់លានដុល្លារ សម្រាប់ការពារជាតិ នៅក្នុងបញ្ចប់ថវិកាបន្ថែម ដែលនឹងបង្កើតជាផ្នែកនៃកញ្ចប់ជំរុញសេដ្ឋកិច្ច ត្រូវធ្វើការសម្រេចចុងក្រោយ នៅថ្ងៃសុក្រនេះ។ 

គួរបញ្ជាក់ថា ប្រទេសជប៉ុន មានការប្តេជ្ញាជាយូរមកហើយ ចំពោះការរក្សា កញ្ចប់ថវិកាយោធារបស់ខ្លួន ឲ្យស្ថិតនៅក្នុង១ភាគរយ នៃផលិតផលជាតិសរុប (GDP) ជាចំនួនមួយ ដែលបន្ធូរបន្ថយក្តីព្រួយបារម្ភ ក្នុងស្រុកនិងបរទេស ស្តីពីគូសត្រូវយោធាណាមួយ ដែលធ្លាប់ធ្វើឲ្យខ្លួនធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២។ 

ប៉ុន្តែនាពេលបច្ចុប្បន្ន ជាមួយក្តីព្រួយបារម្ភកើនឡើង អំពីយោធារបស់ចិន នៅក្នុងដែនសមុទ្រខាងកើត ដែលមានជម្លោះ គណបក្សកាន់អំណាចជប៉ុន បានដាក់បញ្ចូលគោលដៅ នៃការចំណាយចំនួន២ភាគរយ នៃផលិតផលជាតិសរុប ឬក៏ច្រើនជាងនេះលើយោធា នៅក្នុងទម្រង់គោលនយោបាយរបស់ខ្លួន នៅមុនការបោះឆ្នោត ដដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី៣១ ខែតុលា៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top