ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា យានអវកាស Orion របស់អង្គការ NASA ត្រូវបានគេរំពឹងថា នឹងហោះហើរទៅកាន់ភពព្រះចន្ទ្រ បន្ទាប់ពីថ្ងៃចន្ទ ដោយអនុវត្តការខិតជិតទៅដល់ផ្ទៃព្រះចន្ទ្រនៅលើផ្លូវរបស់វាទៅកាន់គន្លងវិលត្រលប់ដ៏ឆ្ងាយ ។ នេះបើយោងតាមអង្គការ NASA បានបញ្ជាក់ឲ្យដឹងដូច្នេះ ។ អង្គការ NASA បានឲ្យដឹងថា ការចូលទៅក្នុងលំហរបស់ព្រះចន្ទ្រដែលមានឥទ្ធិពល នឹងធ្វើឱ្យព្រះចន្ទ្រ ជំនួសឱ្យផែនដី ដែលជាកម្លាំងទំនាញដ៏សំខាន់ ដែលដើរតួនៅលើយានអវកាស ។ ឧបករណ៍បញ្ជាការហោះហើរ នឹងធ្វើការដុតបញ្ឆេះដោយថាមពលខាងក្រៅ ដើម្បីប្រមូលកម្លាំងពីទំនាញ របស់ព្រះចន្ទ្រ បង្កើនល្បឿនយានអវកាស និងដឹកនាំយានអវកាសឆ្ពោះទៅកាន់គន្លង វិលថយក្រោយ ឆ្ងាយហួសពីព្រះចន្ទ្រ ។ អង្គការ NASA បានឱ្យដឹងថា នៅក្នុងអំឡុងពេលហោះហើរដើរដោយថាមពលខាងក្រៅ Orion នឹងធ្វើការខិតជិតបំផុតរបស់វាដែលមានចម្ងាយ ប្រហែល១២៨គីឡូម៉ែត្រ នៅពីលើផ្ទៃព្រះចន្ទ្រ ។ ៤ថ្ងៃក្រោយមក ការបង្ហោះមួយផ្សេងទៀត ដោយប្រើម៉ូឌុលសេវាកម្មអ៊ឺរ៉ុបនឹងបញ្ចូល Orion ទៅក្នុងគន្លងដកថយឆ្ងាយ ដែលវានឹងនៅសល់ ប្រហែលមួយសប្តាហ៍ ដើម្បីសាកល្បងប្រព័ន្ធយានអវកាស ។ ដោយផ្ទុកនូវយាន Orion ដែលមិនទាន់បានបើកនោះ ប្រព័ន្ធបាញ់បង្ហោះ យានអវកាសរបស់អង្គការ NASA បានចុះចតសម្រាប់ការសាកល្បង ហោះហើរដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃពុធ ដែលបាញ់បង្ហោះចេញពី Launch Pad 39B នៅមជ្ឈមណ្ឌលអវកាសKennedy របស់អង្គការ NASA នៅក្នុងរដ្ឋផ្លរីដា ។ បន្ទាប់ពីការបាញ់បង្ហោះ យានអវកាស Orion ធ្វើដំណើរទៅកាន់ភពព្រះចន្រ្ទ វាជាបេសកកម្មដំបូងនៃកម្មវិធី Artemis របស់អង្គការ NASA ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
កីឡាករ Eden Hazard បានសារភាពថា ពិតជាបានធ្លាក់កម្រិត នៃការប្រកួតពិតមែន គិតចាប់តាំងតែពីការបង្ហាញខ្លួនលេងនៅពានរង្វាន់ពិភពលោក កាលពីលើកមុន ប៉ុន្តែជឿជាក់ថា នឹងអាចនៅតែមានបច្ចេកទេសខ្លាំង ក្នុងការប្រកួត នាពេលខាងមុខដដែល។ រំលឹកដែរថា កាលពីឆ្នាំ២០១៩ គាត់បានសម្រេចចិត្ត ផ្ទេរទៅចូលរួមជាមួយនឹង Real Madrid បន្ទាប់ពីបាន ចំណាយពេលប៉ុន្មានរដូវកាល ជាមួយនឹងក្លឹបតោខៀវ Chelsea...
The Goal នៅថ្ងៃនេះចេញផ្សាយថា គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino បានធ្វើការលើកឡើង ជាមតិយោបល់ យល់ឃើញរបស់ខ្លួន អំពីកីឡាករ Kylian Mbappe ថាគួរតែធ្វើការចាកចេញ ពីក្លឹប PSG ប្រសិនបើចង់លើកពានរង្វាន់ Ballon d’Or នាពេលអនាគត។ គ្រូបង្វឹករូបនេះធ្លាប់បានធ្វើការ ជាមួយនឹងកីឡាករ Mbappe មួយរយៈដែរ កាលពីគ្រានៅក្លឹប PSG ជាមួយគ្នាដែលធ្វើឲ្យគាត់អាចបានដឹង ពីសមត្ថភាព និងអត្តចរិតរបស់កីឡាករបារាំងរូបនេះ។ Mbappe បានបង្ហាញទំរង់លេង យ៉ាងអស្ចារ្យចាប់តាំងតែពីបាលចូលរួម ជាមួយនឹង PSG កាលពីឆ្នាំ២០១៧ ដោយអាចរកបាន គ្រាប់បាល់ដល់ទៅ១៩០គ្រាប់ មកហើយ។ ថ្លែងទៅកាន់កាសែត El Pais លោក Pochettino បាននិយាយថា៖ គាត់កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅមុខមួយដ៏វែងឆ្ងាយនៅពេលនេះ។ ពួកយើងនឹងអាចឃើញ កំណត់ត្រាផ្សេងៗទៀតរបស់គាត់ ប៉ុន្តែកីឡាករចាំបាច់ ត្រូវតែធ្វើការផ្លាស់ប្តូរមជ្ឈដ្ឋាននិងចាកចេញពីកន្លែង ដែលមិនសូវមានការប្រកួតប្រជែង៕ ប្រែសម្រួល៖ស៊ុនលី
ជាដំណឹងមួយគួរឲ្យសោកស្តាយ នៅពេលដែលកីឡាករពានរង្វាន់ Ballon d’Or និងជម្រើសជាតិបារាំង Karim Benzema នឹងត្រូវដកខ្លួន ចេញពីការប្រកួតប្រជែង ពានរង្វាន់ពិភពលោក ដោយសាររបួសជើងខាងឆ្វេង កាលពីពេលហ្វឹកហាត់ ថ្ងៃសៅរ៍ម្សិលមិញនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងត្រូវគេរំពឹងទុកថា អាចចូលរួមការប្រកួតដំបូង ប៉ះនឹងក្រុមជម្រើសជាតិអូទ្រីស នាថ្ងៃអង្គារប៉ុន្តែពេលនេះ បែរជាទទួលរងរបួស ដែលមិនអាចត្រឡប់ចូលប្រកួតទៅវិញ និងបានធ្វើឲ្យក្រុមទាំងមូលព្រមទាំងអ្នកគាំទ្រ បាននាំគ្នាចូលរួមសោកស្តាយយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយសហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ថា របួសរបស់កីឡាករនៅជើងឆ្វេង មិនអាចធ្វើឲ្យBenzema ចូលរួមប្រកួតឡើយ នៅគ្រប់ការប្រកួតទាំងអស់ ពោលគឺក្រោយពេលដែល បានពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យរួចមក។ Benzema បាននិយាយបែបនេះថា៖ ក្នុងជីវិតរបស់ខ្ញុំមិនដែលស្គាល់ ពាក្យចុះចាញ់ឡើយ ប៉ុន្តែយប់នេះដើម្បីក្រុម ខ្ញុំត្រូវតែដើរចេញទុកកន្លែង ឲ្យអ្នកផ្សេងដែលអាចជួយដល់ក្រុមបានហើយ សូមអរគុណដល់អ្នកគ្រប់គ្នាចំពោះសារជូនពរទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...
ម៉ូស្គូ៖ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា រុស្ស៊ី កំពុងវិវឌ្ឍយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាមួយនឹងការដកថយចេញពីតំបន់ Kherson ដែលជាតំបន់សំខាន់ដែលក្រុងម៉ូស្គូ បានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ រុស្ស៊ីបានបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីតំបន់ Kherson កាលពីថ្ងៃសុក្រ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍រុស្ស៊ី លោក Sergey Surovikin ដែលជាលើកដំបូងបានគូសបញ្ជាក់ អំពីផែនការដកកងទ័ពចេញពីតំបន់នេះភ្លាមៗ បន្ទាប់ពីលោកបានក្លាយជា ប្រមុខកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែតុលា។...
ទម្រាំសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តារាម្នាក់ៗត្រូវចំណាយពេលច្រើន ហើយក៏ត្រូវឆ្លងកាត់រឿងរ៉ាវ ព្យុះភ្លៀងរាប់មិនអស់ដែរ។ ទោះជាដឹងថាត្រូវប្រឈមនឹងរឿងអ្វីក៏ដោយ ក៏មនុស្សជាច្រើនមានមហិច្ចតា ចង់ក្លាយជាតារាដែរ ព្រោះវិស័យនេះ នឹងនាំឱកាសឲ្យពួកគេរកចំណូលបានច្រើន ដើម្បីផ្គត់ផ្គង់គ្រួសារ និងតម្រូវការជីវិតផ្សេងៗ។ ដូចតារាដែលមានក្នុងអត្ថបទពេលនេះ សុទ្ធតែមានប្រវត្តិតស៊ូផ្សេងៗ ទម្រាំពួកគេអាចតោងចាប់បានទ្រនំ នឹងនរមួយ ហើយមានសមត្ថភាពរកចំណូល បានច្រើនមិនធម្មតា ពីការថតស្ប៉តពាណិជ្ជកម្ម ពិសេសពេលទៅចូលរួម កម្មវិធីណាមួយ។ ដូច្នេះចង់ដឹងថា តើបច្ចុប្បន្ននេះ...
អង្គការ NASA គឺជាអង្គភាពស្រាវជ្រាវអវកាសដ៏ល្បី របស់សហរដ្ឋអាមេរិក ដែលប្រមូលផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា និងអវកាសជាច្រើន។ អ្វីដែលគួរចាប់អារម្មណ៍បំផុត ដែលទើបនឹងលេចឡើងថ្មីៗនេះ គឺមានជនជាតិខ្មែរ២នាក់ ក្នុងស្ថិតក្នុងចំណោមក្រុមការងាររបស់ NASA ដែរ។ ជនជាតិខ្មែរទាំងពីររូបនោះ សុទ្ធជានារី ដែលអ្នកទី១ គឺអ្នកស្រី Ny Sou Okon។ ស្ត្រីដើមកំណើតខ្មែរ ដែលបានមកដល់សហរដ្ឋអាមេរិក នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបានអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ក្នុងការបង្កើនល្បឿន ក្នុងការផ្តល់មីស៊ីលប្រភេទ Patroit មកឲ្យកងកម្លាំងការពារជាតិរបស់ខ្លួន។ ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស របស់អាមេរិកលោក Antony Blinken តាមទូរស័ព្ទលោក Kuleba បានថ្លែងទៀតថា៖ ខ្ញុំជឿជាក់ថាយ៉ាងមុតម៉ាំថា...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសសរុបចំនួន មនុស្ស២៥នាក់ បានរងរបួស អំឡុងពេលហ្វឹកហាត់ បន្ទាប់ពីរថយន្ត១គ្រឿង បានបើកបុករះត្រូវចំពួកគេ នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិច សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ។ របាយការណ៍ពីមុនបានឲ្យដឹងថា មនុស្សចំនួន២៣នាក់បានរងរបួស នៅគ្រាដែលអ្នកបើកបរខុសផ្លូវអាយុ២២ឆ្នាំម្នាក់ បានបើកឡានរបស់គាត់ ចូលទៅក្នុងបុគ្គលិក...