ប៉ារីស៖ អ្នកជំនាញបាននិយាយថា ច្រើនទូរសព្ទដៃជាង ៥ ពាន់លានគ្រឿងក្នុងចំណោមចំនួន១៦ ពាន់លានគ្រឿង ដែលមាននៅទូទាំងពិភពលោក ត្រូវបោះចោល ឬទុកចោលនៅឆ្នាំ ២០២២ ដោយអំពាវនាវ ឲ្យមានការកែច្នៃឡើងវិញ នូវវត្ថុគ្រោះថ្នាក់ជាញឹកញាប់ ដែលពួកគេមាន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សមាគមស្រាវជ្រាវ WEEE បានរកឃើញថា ទូរស័ព្ទដែលប្រើរួចជាច្រើននឹងកើនឡើងដល់ទៅ ៥0,000 គីឡូម៉ែត្រ ដែលខ្ពស់ជាងស្ថានីយអវកាសអន្តរជាតិមួយរយដង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតពីឡុតនៃកងកម្លាំងទ័ពអាកាសអង់គ្លេសជាច្រើននាក់ ត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសចិន តាមរយៈកញ្ចប់លុយយ៉ាងច្រើន ដើម្បីផ្ទេរជំនាញរបស់ពួកគេទៅឲ្យកងកម្លាំងយោធាចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថា អតីតយោធាអង់គ្លេសសរុបចំនួន៣០នាក់ ដែលសុទ្ធតែជាអ្នកមានជំនាញ បើកយន្តហោះបានធ្វើដំណើរទៅដល់ប្រទេសចិន និងបានចូលរួមក្នុងការហ្វឹកហាត់ ជាមួយនឹងកងកម្លាំងយោធារបស់ចិន China’s People’s Liberation Army។ ជាការឆ្លើយតបអង់គ្លេសបានប្រកាស តាមរយៈការទីភ្នាក់ងារសំងាត់ ដើម្បីព្រមានទៅកាន់ក្រុមពីឡុតទាំងនោះ និងប្រឆាំងចំពោះសកម្មភាពធ្វើការងាររបស់ពួកគេ...
ច្បាស់ណាស់អ្នកប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់ឃើញហើយ នូវរូបសំណាកសេរីភាពមួយនេះ ដែលមានទីតាំងនៅលើទឹកដីសហរដ្ឋអាមេរិក។ ចុះអ្នកធ្លាប់ដែលចាប់អារម្មណ៍ទេថា នៅលើមកុដរូបសំណាកដ៏ខ្ពស់នេះ មានចំនួនបន្លាស្រួចៗប៉ុន្មាន? មកុដនៃរូបសំណាកសេរីភាព មានបន្លាស្រួចនៅចំពីលើចំនួន៧ ហើយពួកវាតំណាងឲ្យមហាសមុទ្រទាំង៧ និងទ្វីបទាំង៧ ដែលជាការបង្ហាញមួយថាសេរីភាពគួរតែមាន នៅពាសពេញពិភពលោក។ បន្លាស្រួចនីមួយៗដែលនៅលើមកុដនេះ មានទម្ងន់ប្រមាណ៦៨គីឡូក្រាម ហើយនៅលើនោះមានបង្អួចសរុបចំនួន ២៥។ សូមបញ្ជាក់ថា រូបសំណាកសេរីភាព ត្រូវបានដាក់សម្ពោធជាផ្លូវការនាថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦...
បរទេស៖ យោងតាមការសិក្សានិងវិភាគ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់កាសែត The Bloomberg តាមរយៈសន្ទស្សនៃការវាស់វែង ចំនួន១៣ក្នុងការប្រើប្រាស់ បានរកឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់១០០ភាគរយ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេល១២ខែខាងមុខ។ នៅក្នុងការសិក្សាស្រាវជ្រាវដដែល ក៏បានសិក្សានូវករណីដែលកាន់តែអាក្រក់ សម្រាប់សេដ្ឋកិច្ចអាមេរិកទៀតនោះ គឺថាលទ្ធភាពនៃការធ្លាក់ចុះ ទៅក្នុងវិបត្តិសេដ្ឋកិច្ច អាចនឹងមានល្បឿនលឿនជាងនេះត្រឹមតែ១១ខែ មានប្រមាណជា៧៣ភាគរយ ឬរយៈពេល១០ខែក្នុងលទ្ធភាព២៥ភាគរយផងដែរ។ ក្រៅពីនោះក៏មានការស្រាវជ្រាវផ្សេងទៀត ដែលបានធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ប្រមាណជា៤២នាក់ផងដែរ...
The TZ កាសែតអាល្លឺម៉ង់ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានត្រៀមកញ្ចប់លុយមួយចំនួនធំរួចទៅហើយ ក្នុងការដេញថ្លៃចរចាទិញយក កីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពីក្លឹប Spurs ឲ្យបាននៅខែមករាខាងមុខនេះ។ យោងតាមប្រភពដដែលបានសរសេរទៀតថា តារាឆ្នើមអង់គ្លេសរូបនេះ គឺជាគៅលដៅរបស់ក្លឹប Bayern Munich ជាយូរមកហើយពោលគឺចាប់តាំងតែពីពេលដែលក្លឹប បានបាត់បង់កីឡាករខ្សែប្រយុទ្ធ Robert...
កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Mason Greenwood ដែលកន្លងមកបានជាប់ឃុំ ក្នុងករណីរំលោភបំពានផ្លូវភេទនោះ នៅតែបន្តស្ថិតនៅក្នុងឃុំបន្តទៀត ក្រោយការចូលរួមស្តាប់ការសម្រេចចិត្ត របស់តុលាការកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់គាត់។ កីឡាកររូបនេះត្រូវបានចាប់ខ្លួនដំបូង តាំងតែពីខែកុម្ភៈនិងត្រឡប់ដោះលែងវិញ ក្រោមការឃ្លាំមើលប៉ុន្តែត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃសៅរ៍ ក្រោយរកឃើញសកម្មភាព ដែលល្មើសទៅនឹងលក្ខខណ្ឌ សម្រាប់នៅក្រៅឃុំ។ នេះមានន័យថាគាត់នឹងត្រូវបន្តស្ថិតនៅជាប់ឃុំ រហូតដល់ថ្ងៃទី២១ខែវិច្ឆិកា មុនពេលមានការសម្រេចចិត្ត សាជាថ្មីពីតុលាការ។ គួរឲ្យដឹងដែរថាករណីចាប់រំលោភ ដែលបានកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ...
ទីបំផុតកីឡាករ Karim Benzema គឺអាចលើកពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ២០២២បានសម្រេចហើយ ក្រោយបានបង្ហាញសមត្ថភាពនិងលទ្ធផលជូនក្លឹប និងក្រុមជម្រើសជាតិ អស់រយៈពេលមួយឆ្នាំកន្លងមក។ កីឡាករបារាំងរូបនេះ បានរកគ្រាប់បាល់បានទៅដល់៤៤គ្រាប់ សុទ្ធតែជាគ្រាប់បាល់សំខាន់ៗ សម្រាប់ក្លឹប Real Madrid និងក្រុមជម្រើសជាតិបារាំង ដោយអាចជួយក្លឹបលើកពាន La Liga ផងនិងពាន Champions...
បរទេស៖ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk កាលពីថ្ងៃចន្ទបានអះអាងថារុស្សី បានចាត់ទុកថាតំបន់ Crimea គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ខ្លួន ដូចនេះប្រសិនបើអ៊ុយក្រែន ឬលោកខាងលិចហ៊ានប៉ះពាល់នោះប្រាកដណាស់នឹងបញ្ចប់ទៅដោយការប្រើប្រាស់នុយក្លអ៊ែរជាមិនខាន។ ក្នុងពេលដែលលោក Musk ធ្លាប់បានសន្យាក្នុងការជួយគាំទ្រ ផ្នែកបច្ចេកទេសមួយចំនួន ដល់ប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែបច្ចុប្បន្នលោកក៏កំពុងរងការរិះគន់ និងការវែកញែកជាច្រើន ជុំវិញបញ្ហាអះអាងថាតំបន់ Crimea...
តូក្យូ៖ ប្រភពស៊ើបអង្កេតបាននិយាយថា រដ្ឋអាជ្ញាជប៉ុនគ្រោងនឹងរៀបចំ សំណុំរឿងពុករលួយមួយទៀតប្រឆាំង នឹងអតីតនាយកប្រតិបត្តិអូឡាំពិកទីក្រុងតូក្យូ សម្រាប់ការចោទប្រកាន់ថា បានទទួលសំណូក ពីក្រុមហ៊ុនបានលក់តុក្កតា ដែលមានអាជ្ញាប័ណ្ណជាផ្លូវការ នៃតុក្កតាហ្គេម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបានបន្តថា លោក Haruyuki Takahashi អាយុ ៧៨ ឆ្នាំជាចំណុចកណ្តាល នៃរឿងអាស្រូវស៊ីសំណូក ដែលរីករាលដាលនោះ ត្រូវបានគេជឿថា...
អាមេរិក៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាតារាសម្តែង Cuba Gooding Jr បានសារភាពទោសកំហុស រាប់បញ្ចូលនៃការយាយី ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញា ដោយទុកលោកឲ្យជាប់ពន្ធនាគារ ខណៈការកាត់ចោលសំណុំរឿងព្រហ្មទណ្ឌ ដែលផ្តើមចេញពីការចោទប្រកាន់ ដោយស្ត្រីជាច្រើន ពីបទប្រព្រឹត្តិខុសផ្លូវភេទ។ នេះបើតាមអ្នកនាំពាក្យ របស់មេធាវីស្រុក Manhattan ថា...