ប្លែកៗ

សត្វឆ្មា១៧០ ក្បាលត្រូវបោះបង់ចោល នៅក្នុងផ្ទះនៅ Gunma បន្ទាប់ពីម្ចាស់ធ្លាក់ខ្លួនឈឺ

Gunma៖ យោងតាមអង្គការសុខុមាលភាពសត្វ ក្នុងតំបន់បានឲ្យដឹងថា សត្វឆ្មាចំនួន ១៧០ក្បាលត្រូវបានរកឃើញ ក្នុងស្ថានភាពកខ្វក់នៅផ្ទះមួយខ្នង នាទីក្រុង Takasaki ខេត្ត Gunma បន្ទាប់ពីត្រូវបានទុកចោល ដោយគ្មានការថែទាំ សម្រាប់ការតាមដាន ការចូលមន្ទីរពេទ្យ របស់ម្ចាស់វ័យចំណាស់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

សត្វឆ្មាជាច្រើនក្បាល មានសភាពស្លេកស្លាំង ដោយបន្ថែមថា បង្អួចផ្ទះត្រូវបានបិទ ហើយក្លិនអាម៉ូញាក់ចេញពីការបន្ទោរបង់ បានជះឥទ្ធិពលខ្លាំងនៅពេលសមាជិក ចូលផ្ទះនៅដើមខែកញ្ញា។ អង្គការ Gunma Wan Nyan Network ត្រូវបានជូនដំណឹងដោយសាច់ញាតិ របស់បុរសម្នាក់នេះ កាលពីថ្ងៃទី ៧ ខែកញ្ញា អំពីស្ថានភាពរបស់ឆ្មា ត្រូវរស់រានមានជីវិតដោយគ្មានទឹក ទោះបីជាអាកាសធាតុក្តៅខ្លាំងក៏ដោយ។

តាមក្រុមម្ចាស់ផ្ទះជាបុរសអាយុ៦០ឆ្នាំ មានសុខភាពខ្សោយតាំងពីដើម ខែសីហាមក ហើយលោកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបន្ទាប់ពីបានចូលព្យាបាល ជាងមួយខែមកហើយ។ នៅពេលសមាជិកក្រុម បានទៅលេងផ្ទះរបស់លោក ពួកគេក៏បានរកឃើញកូនឆ្មា ដែលទើបនឹងកើតមួយចំនួន មានរបួសផងដែរ។

សមាជិកបានយកសត្វឆ្មា ជាងពាក់កណ្តាល ទៅឆ្ងាយដើម្បីការពារ ហើយនឹងបាញ់ ឬបន្សាបពួកវាជាក្រុម។ ពួកគេក៏កំពុងស្វែងរកមនុស្ស ឬអង្គការអាចទទួលយក សត្វមួយចំនួន។ ម្ចាស់កំពុងជាសះស្បើយ ហើយក្រុមសុខុមាលភាពសត្វ នឹងមើលថែទាំឆ្មាដោយស្ម័គ្រចិត្ត រហូតដល់លោកចេញពីមន្ទីរពេទ្យ ហើយអាចមើលថែរក្សាឆ្មាម្តងទៀត។

លោក Yukiko Iida ប្រធានក្រុម Gunma បាននិយាយថា វាជាការលំបាកសម្រាប់ ក្រុមក្នុងការចំណាយទាំងអស់ សម្រាប់ការវះកាត់ដែលមានតម្លៃលើសពី ១0,000 យ៉េនក្នុងមួយឆ្មាក្បាល៕ ដោយ៖លី ភីលីព

Most Popular

To Top