The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានចូលរួក្នុងការប្រកួតប្រជែង យកកីឡាករខ្សែបម្រើប្រយុទ្ធអង់គ្លេស Jude Bellingham អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់បាន ទទួលជោគជ័យនៅឡើយ ហើយក៏នឹងនៅតែបន្តតាមចរចា ជាមួយនឹងកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះដដែល។ ប្រភពដដែលបានសរសេរទៀតថា កីឡាករ Jorginho និងកីឡាករ N’Golo...
The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកអ៊ីតាលីលោក Antonio Conte គឺបានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចុះកុងត្រាថ្មីជាមួយនឹងក្លឹប Spurs ដើម្បីបញ្ចប់ទៅ នៃព័ត៌មានចចាមអារ៉ាម អំពីអនាគតជាមួយនឹងក្លឹបអង់គ្លេសនេះ។ នៅក្នុងព័ត៌មានជាច្រើន ដែលត្រូវបានចេញផ្សាយ ពីខាងប្រទេសអ៊ីតាលីកន្លងមក ជាពិសេសអំឡុងពេល កីឡាករបំពេញកាតព្វកិច្ច ជាមួយនឹងជម្រើសជាតិនោះ មានការអះអាងថាគ្រូបង្វឹករូបនេះ នឹងអាចវិលត្រឡប់ ជាមួយនឹងក្លឹបយក្សអ៊ីតាលី Juventus។...
នៅសប្តាហ៍នេះ កីឡាករខ្សែការពារឆ្នើម របស់ក្លឹបតោខៀវ Chelsea កីឡាករ Kalidou Koulibaly បានធ្វើការពន្យល់ពីមូលហេតុ ដែលនាំឲ្យគាត់សម្រេចចិត្ត ក្នុងការចូលរួមជាមួយនឹង ក្រុមជម្រើសជាតិសេនេហ្គាល់ ជាជាងក្រុមជម្រើសជាតិបារាំង។ កីឡាកររូបនេះបានកើតនិងធំធាត់ឡើង នៅក្នុងប្រទេសបារាំង ប៉ុន្តែគាត់អាចមានសិទ្ធលេង ឲ្យក្រុមសេនេហ្គាល់ បានដោយសារតែឪពុកម្តាយ មានដើមកំណត់ជាជនជាតិសេនេហ្គាល់ ហើយការសម្រេចចិត្តចូលរួម ជាមួយនឹងសេនេហ្គាល់បានធ្វើឡើង តាំងតែពីពេលគាត់ មានអាយុ២០ឆ្នាំមកម្ល៉េះ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់ប្រទេសអ៊ុយក្រែន ។ នៅក្នុងកិច្ចប្រជុំនេះ លោក Zelensky បានថ្លែងអំណរគុណចំពោះប្រទេសបារាំង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរដែលលើកបន្តុប ដោយវិមានក្រឹមឡាំង នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានទាមទារជ័យជម្នះកាលពីថ្ងៃអង្គារ ក្នុងការបោះឆ្នោតជាឧបសម្ព័ន្ធ ដែលទាក់ទាញការខឹងសម្បារជាសកល ខណៈដែលក្រុងម៉ូស្គូបានព្រមានថា ខ្លួនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដី ។ ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរិហារ ទៅលើការបោះឆ្នោតប្រជាមតិថា ជាការក្លែងបន្លំ...
ពិភពលោកនេះ មានទ្វីបទាំងអស់ចំនួន ៧ រួមមានដូចជា អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អឺរ៉ុប, អូសេអានី និងអង់តាទិក។ ក្នុងនោះមានប្រទេសខ្លះ គឺស្ថិតនៅជាប់ទ្វីប២តែម្តង រួមមានដូចខាងក្រោម៖ -ឥណ្ឌូណេស៊ី៖ ជាប្រទេសដែលមានកោះច្រើនជាងគេ ក្នុងពិភពលោក ក្នុងនោះកោះភាគច្រើន រួមទាំងរដ្ឋធានីហ្សាកាតា គឺស្ថិតក្នុងទ្វីបអាស៊ី (តំបន់អាស៊ីអាគ្នេយ៍) ប៉ុន្តែ...
ក្នុងមួយឆ្នាំជាមធ្យម មានរថយន្ត៦លានគ្រឿង នៅសហរដ្ឋអាមេរិក បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយរាប់ចាប់ពីការរងរបួសតូចតាច រហូតដល់បាត់បង់ជីវិត។ មូលហេតុធំនៃគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹង និងល្បឿនជាដើម។ ខាងក្រោមនេះ គឺជារដ្ឋដែលមានគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ៖ ១. តិចសាស់ (Texas)៖ ជារដ្ឋដែលមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យបាត់បង់ជីវិតច្រើនជាងគេ ក្នុងឆ្នាំ២០១៨។ កត្តាល្បឿន គឺជាមូលហេតុធំជាងគេនៃគ្រោះថ្នាក់។ ២....
លោក Eduard Romeu អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន Mundo Deportivo នៅក្នុងថ្ងៃនេះថា ក្លឹបលោកមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការយក ខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនៅឆ្នាំក្រោយ។ លោក Romeu បាននិយាយថា៖” ដោយសារតែ Messi អាចនឹងយកបានដោយមិនចាំបាច់ចំណាយ អញ្ចឹងច្បាស់ណាស់នេះជាអ្វីដែលពួកយើងអាចធ្វើបាន។...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការចោទប្រកាន់ពីបទស៊ីសំណូក ប្រឆាំងនឹងអតីតសមាជិកគណៈកម្មាធិការ រៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ បានចាប់ក្រុមហ៊ុនទី៣ ដែលឧបត្ថម្ភការប្រកួត ខណៈព្រះរាជអាជ្ញាជប៉ុន បញ្ជាឲ្យចាប់ខ្លួនម្តងទៀត លោក Haruyuki Takahashi ជាលើកទី៣កាលពីថ្ងៃអង្គារ។ ព្រះរាជអាជ្ញាសង្កាត់តូក្យូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ចុងក្រោយ នៃមជ្ឈមណ្ឌលទូទាត់គួរឲ្យសង្ស័យ លើទឹកប្រាក់១៥ លានយ៉េន លោកTakahashi...
ប៉េកាំង៖ ប្រទេសចិន បានចេញផ្សាយរបាយការណ៍ ស៊ើបអង្កេតថ្មីមួយ ដែលខ្លួនបានឲ្យដឹងថា ភស្តុតាងបន្ថែមទៀត ត្រូវបានគេរកឃើញដើម្បីបង្ហាញថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) នៅពីក្រោយ “ការវាយប្រហារ តាមអ៊ីនធឺណិតរាប់ពាន់” លើសាកលវិទ្យាល័យចិន។ ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ អ្នកជំនាញចិន អាចតាមដានលក្ខណៈបច្ចេកទេស អាវុធ និងផ្លូវដែលប្រើក្នុងការវាយប្រហារ តាមអ៊ីនធឺណិតប្រឆាំង នឹងសាកលវិទ្យាល័យ...