TAIYUAN៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យ នូវផ្កាយរណបត្រួតពិនិត្យកាបូននៅលើដី និងផ្កាយរណប២ផ្សេងទៀត ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។ ផ្កាយរណបត្រូវបានបាញ់បង្ហោះនៅម៉ោង ១១:០៨ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March 4B ហើយបានចូលទៅក្នុងគន្លង...
អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Anita Anand បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដាបានអនុញ្ញាត ឱ្យដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធកាណាដា (CAF) រហូតដល់ ២២៥ នាក់ ដើម្បីបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មី ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លោក Anand បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្រោមប្រតិបត្តិការ UNIFIER ដែលជាបេសកកម្មបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយោធា របស់ប្រទេសកាណាដា នៅអ៊ុយក្រែន...
ពិភពលោកបានបង្កើតឡើងនូវភាវរស់ជាច្រើនរាប់ពាន់លានប្រភេទប្លែកៗដែលមិនអាចនឹកស្មានថាវានឹងមានវត្តមានពិតៗ ខ្លះមានទំហំតូច ធំ កាច ស្លូត ទៅតាមធម្មជាតិនៃប្រភេទរបស់វា។ យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា នៅក្នុងប្រភេទសត្វរាប់ពាន់លានប្រភេទនោះថា តើពពួកសត្វ១ណាដែលមានល្បឿនលឿនជាងគេ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ។ ថ្ងៃនេះ Sabay សូមលើកយកប្រភេទសត្វនិងបក្សីចំនួន៥ប្រភេទដែលមានល្បឿនយ៉ាងខ្លាំងក្លាបំផុត រហូតដល់ទៅរាប់រយគីឡូម៉ែត្រនៅក្នុងមួយម៉ោង ដើម្បីឲ្យប្រិយមិត្តបានជ្រាប។ ១. សត្វស្ទាំង (Peregrine Falcon) សត្វស្ទាំងគឺជាប្រភេទបក្សីដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក លឿនជាងសត្វគ្រប់ប្រភេទទាំងអស់ យើងអាចសង្កេតឃើញវាហោះហើរនៅល្បឿនបំផុតពេលវាប្រុងខ្លួនប្រមាញ់ចំណី...
Wolves បានដាក់សំណើនៅក្នុងថ្ងៃនេះសុំទិញ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Hwang Ui-Jo ពីក្លឹប Bordeaux ដែលជាក្លឹបនៅបារាំង ទើបធ្លាប់ពី Ligue 1 ទៅ Ligue 2 នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។ បើតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា...
រុស្ស៊ី៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់បោះអាមេរិកនាង Brittney Griner បានសុំទោសដល់ក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់នាង អំឡុងពេលបិទការជជែកដេញដោលលើការកាត់ទោសគ្រឿងញៀនរបស់នាងក្នុងប្រទេសរុស្ស៊ីថ្ងៃនេះ ដែលរដ្ឋអាជ្ញាកំពុងស្នើសុំឲ្យកាត់ទោសនាងឲ្យជាប់គុក 9 ឆ្នាំកន្លះពីបទនាំយកប៊ិចកញ្ឆាចូលប្រទេស។ កីឡាការិនីបាល់បោះអាមេរិក Griner អាយុ ៣១ ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននៅទីក្រុងមូស្គូកាលខែកុម្ភៈ ហើយត្រូវបានជាប់ឃុំតាំងពីពេលនោះមកទោះបីជាមានការខិតខំជួបនាងត្រូវបរាជ័យពីសេតវិមានដើម្បីចរចារដោះលែងនាងក៏ដោយ។ រដ្ឋអាជ្ញារុស្ស៊ីបានស្នើសុំឲ្យនាង Brittney Griner ជាប់ពន្ធនាគាររយៈពេល៩ឆ្នាំកន្លះពីបទនាំកញ្ឆាចូលប្រទេស។...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា វាមានរយៈពេលជាងកន្លះសតវត្សមកហើយចាប់តាំងពីមនុស្សបានដើរលើភពព្រះច័ន្ទជាលើកដំបូង ដោយលោក Neil Armstrong បាននិយាយពាក្យអមតៈទាំងនោះថា នោះជាជំហានតូចមួយសម្រាប់មនុស្សនៃការលោតដ៏ធំសម្រាប់មនុស្សជាតិ។ ជនជាតិអាមេរិកចំនួន ១១ នាក់ទៀតបានតាមដានរួមទាំង Buzz Aldrin, Alan Shepard និង Eugene Cernan ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាបុរស។ ឥឡូវនេះអង្គការណាសាគ្រោងនឹងចុះចតស្ត្រីដំបូងនៅលើភពព្រះច័ន្ទក្នុងរយៈពេលជាង ឆ្នាំ...
អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្លិបបាល់ទាត់កំពុងត្រូវបានជំរុញឲ្យបញ្ឈប់ការធ្វើកិច្ចព្រមព្រៀងឧបត្ថម្ភ ជាមួយក្រុមហ៊ុនល្បែងស៊ីសងដោយយុទ្ធនាការ ដែលដឹកនាំដោយអ្នកគាំទ្រជាតិជាបន្ទាន់។ អ្នកគាំទ្រកីឡាបាល់ទាត់ប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មល្បែង គឺជាក្រុមយុទ្ធនាការមួយចូលរួមបញ្ចូល ការសង្គ្រោះអ្នកញៀនល្បែង និងក្រុមគ្រួសារដែលបានស្លាប់ ដោយសារការធ្វើអត្តឃាតទាក់ទងនឹងល្បែង។ ក្រុមនេះបានចាប់ផ្តើមញត្តិជាង ២០ ឥឡូវនេះវាសង្ឃឹមថានឹងទទួលបានហត្ថលេខាជាងមួយលាន ហើយចង់ឲ្យក្លិបនានាទូទាំងប្រទេស បញ្ចប់ភាពជាដៃគូល្បែងដែលមានស្រាប់ទាំងអស់ ហើយសន្យាបដិសេធកិច្ចព្រមព្រៀងនាពេលអនាគត។ សេចក្តីថ្លែងការណ៍ពីក្រុមបានអានថា គ្មានកន្លែងណាដែលមានវត្តមានដ៏អាក្រក់នៃការលេងល្បែងស៊ីសងមានអារម្មណ៍ច្រើនជាងក្នុងវិស័យកីឡាបាល់ទាត់នោះទេ ដែលដើរតួជា ‘ទំពក់’ទាក់ទាញអ្នកលេងល្បែងវ័យក្មេងដំបូងមក បង្កើតពួកគេឲ្យញៀនពេញមួយជីវិត។ នៅថ្ងៃទី...
បរទេស៖ អគ្គនាយកនៃនាយកដ្ឋាន គ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែ “ដកអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនចេញពីទ្វីបអឺរ៉ុប ហើយចៀសវាងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផ្សេងទៀត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Fu Cong បាននិយាយបែបនេះ ក្នុងអំឡុងពេលសន្និសីទត្រួតពិនិត្យលើកទី១០ ស្តីពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ...
បរទេស៖ យោងតាមអ្នកជំនាញរបស់កាសែតវ៉ាស៊ិនតោនប៉ុស្តី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថា ផលប៉ះពាល់និងវិបត្តិនៅកោះតៃវ៉ាន់ នឹងអាចបន្តកើតឡើងជាបន្តបន្ទាប់ ពីក្នុងរយៈពេលជាច្រើនសប្តាហ៍ជាច្រើនខែ និងជាច្រើនឆ្នាំបន្ទាប់ពីប្រធានសភាអាមេរិកបានមកបំពេញទស្សនកិច្ចនៅទីនេះ។ លោក Josh Rogin ដែលជាមន្ត្រីជំនាញ គោលនយោបាយការបរទេស របស់វ៉ាស៊ិនតោន ប៉ុស្តិនោះបានព្យាករណ៍ទៀតដែរថាខណៈដែលយោធាចិន នឹងធ្វើការឆ្លើយតប ដោយសកម្មភាពតិចតួច និងរយៈពេលខ្លីប៉ុន្តែរដ្ឋាភិបាលប៉េកាំង នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបង្ហាញពីការឆ្លើយតបរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាជាងនេះនៅតាមក្រោយ។ លោកបន្តថា៖ការឆ្លើយតប របស់ចិននឹងបន្តជាដំណាក់កាល...
ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើន យ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។ យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានទំហំធំ ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។ ដើមឈើដែលត្រូវបានគេចាត់ទុកថា ធំជាងគេបំផុត លើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ដែលមានឈ្មោះថា Sequoia ។ ដើមឈើនេះមានឈ្មោះថា General...