ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា អង្គការNASA នឹងបាញ់បង្ហោះរ៉ុក្កែត ចេញពីទីរហោស្ថានដាច់ស្រយាល នៃភាគខាងជើង នៃប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃអាទិត្យ ដែលជាការបាញ់បង្ហោះ យានអវកាសពាណិជ្ជកម្មដំបូងគេ ក្នុងប្រទេសអូស្ត្រាលី និងជាលើកដំបូង របស់ទីភ្នាក់ងារនេះ ពីច្រកអវកាសពាណិជ្ជកម្ម ។ គ្រាប់រ៉ុក្កែត...
អ្នកប្រដាល់ចាស់វស្សារបស់ថៃសែនឆ័យ បានយកឈ្នះកីឡាករអាហ្សង់ទីន Alan Yauny លើសង្វៀនThai Fight កាលពីយប់មិញបន្តកំណត់ត្រាមិនចាញ់សោះ នៅ៦៥ប្រកួតចុងក្រោយ។ ត្បិតតែមានវ័យជ្រេបន្តិច ប៉ុន្តែកីឡាករប្រកួត ដែលពោរពេញដោយបច្ចេកទេសពេញខ្លួន សែនឆ័យ បានកំដរ Alan វ័យ២៥ឆ្នាំបាន៣ទឹកពេញ។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញn ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ម៉ឺននាក់ ចៅក្រមបានសម្រេចឲ្យសែនឆ័យឈ្នះពិន្ទុលើ Alan។ តាំងពីឈានជើងចូលប្រកួតលើសង្វៀន Thai Fight...
ខ្សែប្រយុទ្ធ Sadio Mane បានក្លាយជាកីឡាករ ដែលមានថ្លៃពលកម្ម ខ្ពស់ជាងគេម្នាក់លើលោក បន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយ Bayern Munich។ ផ្អែកតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Bild បានចុះផ្សាយថា Mane នឹងទទួលបានថ្លៃពលកម្ម ១៧លានផោន ក្នុងមួយឆ្នាំនៅ Bayern ក្រោយចុះកុងត្រា រហូតដល់ឆ្នាំ២០២៥។ ហង្សក្រហមបានយល់ព្រម...
នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Di Maria មិនបានធ្វើការលាក់លៀមឡើយ ចំពោះការព្រួយបារម្ភរបស់ខ្លួន ទោះបីជាមាននាមជាវិរៈបុរស ជួយស៊ុតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន Copa America កាលពីឆ្នាំ២០២១ក្តី។ Angel Di Maria បានធ្វើការបង្ហាញនូវក្តីបារម្ភ ចំពោះតំណែងរបស់ខ្លួន នៅជម្រើសជាតិ ក្នុងការប្រកួតពានរង្វាន់ពិភពលោក ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះទៅហើយនោះ។ នៅសល់តែ៤ខែទៀតប៉ុណ្ណោះតែ...
ភ្នំពេញ៖ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ប្រភេទកីឡាចំនួន ៩ ក្នុងចំណោមកីឡា ១២ ប្រភេទបានចាប់ផ្តើមការជាផ្លូវការនៃព្រឹតិ្តការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ នៅតាមទីលានប្រកួត រួមមានពហុកីឡដ្ឋានជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងវិទ្យាស្ថានអប់រំកាយ និងកីឡា។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបាននិយាយថា ថ្ងៃនេះកីឡាចំនួន៩ចាប់ផ្តើមតាមទីលានរៀងៗខ្លួនការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានអំពាវនាវឱ្យកងទ័ពប្រជាជនកូរ៉េ “ធ្វើឱ្យប្រសើរឡើងនូវអំណាចដាច់ខាត និងយោធា និងផ្នែកបច្ចេកទេស” ។ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំធំលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមយោធាលើកទីប្រាំបីនៃគណបក្សពលករកូរ៉េ (WPK) ដែលធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។ របាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំបានផ្តោតលើបញ្ហាអំពី “ការពង្រឹងសមត្ថភាពការពារជាតិយ៉ាងឆាប់រហ័ស ដើម្បីដាក់ឱ្យពួកគេស្ថិតក្នុងកម្រិតសមស្របទៅនឹងដំណាក់កាលថ្មីនៃបដិវត្តន៍ដែលកំពុងអភិវឌ្ឍន៍”។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា សមាជិកសភាសហរដ្ឋអាមេរិកបានបំបែកភាពជាប់គាំងអស់ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងអាវុធកាលពីថ្ងៃសុក្រ ដោយឆ្លងកាត់បទប្បញ្ញត្តិសុវត្ថិភាពសំខាន់ៗលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ ដែលធ្វើឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីតុលាការកំពូលបានជំរុញសិទ្ធិក្នុងការកាន់កាប់អាវុធ ។ បទប្បញ្ញត្តិកាំភ្លើងគឺជាបញ្ហាសំខាន់សម្រាប់ទាំងអ្នកអភិរក្សនិយម និងពួកសេរីនិយមនៅសហរដ្ឋអាមេរិក ដែលបានប្រើប្រាស់នយោបាយជាតិចំពេលមានការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ សភាតំណាងរាស្រ្តដែលដឹកនាំដោយប្រជាធិបតេយ្យបានបោះឆ្នោតបោះត្រាកាំភ្លើងព្រឹទ្ធសភាទ្វេភាគីលើច្បាប់នេះ ខណៈមានតិចតួច ស្មើនឹងផ្នែកសំខាន់ដំបូងនៃច្បាប់ដើម្បីគ្រប់គ្រងអាវុធចាប់តាំងពីឆ្នាំ១៩៩៤ ។ គួររំលឹកថា សមាជិកគណបក្សសាធារណរដ្ឋចំនួន១៤នាក់បានផ្គើននឹងមេដឹកនាំរបស់ពួកគេគឺលោក...
តូក្យូ៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេស និងណូវែលហ្សេឡង់ កាលពីថ្ងៃសុក្របានចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយដើម្បីបង្កើនការចូលរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ខណៈដែលប្រទេសចិនស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយពួកគេ។ នៅក្រោមយន្តការមួយហៅថា “ដៃគូនៅក្នុងប៉ាស៊ីហ្វិកពណ៍ខៀវ” ប្រទេសទាំង៥ បានឲ្យដឹងថាពួកគេនឹងបន្តវិធី “មានប្រសិទ្ធភាព និងប្រសិទ្ធភាពជាងមុន” ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមដូចជាការកើនឡើងសម្ពាធលើសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ។ ពួកគេបានឲ្យដឹងថា “ក្នុងនាមជាប្រទេសរបស់យើង – អូស្ត្រាលី ជប៉ុន...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយក្នុង ចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់នៅកម្ពុជា សក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ក្រុមហ៊ុនទាំងនោះគ្របដណ្តប់ លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនLegend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុត ក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែ ផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»។ លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈ យោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ ដែលជាដៃគូ។ តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើ ក៏បានសម្តែងក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៍បានបង្ហាញ នូវទំនុកចិត្តខ្ពស់ ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះ ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិកាសដ៏ទាក់ទាញ។...